ផ្សាយចេញ ៖ 26-Mar-2017 01:30 pm   6 months ago

តើ អ្នកមាន កើត ស្ត្រេ ស៍ ទេ ? តើ ពិបាក គេង ឱ្យបាន លក់ រាល់ យប់ ទេ ? មានការ លើកឡើងថា ជំងឺ ជាច្រើន អាច ព្យាបាល បាន ដោយ គ្រាន់តែ រួមភេទ ឱ្យបាន ទៀងទាត់ ប៉ុណ្ណោះ ។ ខាងក្រោម នេះ គឺជា ហេតុផល ទាំង ១២ ដែល អ្នក និង ដៃគូ គួរ រួមភេទ ឱ្យបាន រាល់ថ្ងៃ !

១. សិច ជួយ កាត់បន្ថយ ស្ត្រេ ស៍
ប្រសិនបើ អ្នកធ្វើការ ហត់ ពេញ មួយថ្ងៃ និង កើត ស្ត្រេ ស៍ ខ្លាំង វិធី បំបាត់ ស្ត្រេ ស៍បាន ភ្លាមៗ គឺ មានតែ រួមភេទ តែប៉ុណ្ណោះ ព្រោះ អំឡុងពេល រួមភេទ រាងកាយ របស់ អ្នក ផលិត នូវ សារធាតុ Dopamine, Endorphins និង Oxytocin ដែល ជួយ បន្ថយ ស្ត្រេ ស៍ និង បង្កើន ភាព រីករាយ ឡើងវិញ ។

២. សិច គឺជា លំ ហាត់ប្រាណ ដ៏ រីករាយ មួយ
ការសិក្សា បង្ហាញថា ការ រួមភេទ ស្មើនឹង ការរត់ ហាត់ប្រាណ ចម្ងាយ ១២៣ គីឡូម៉ែត្រ និង អាច ដុត កាល់ ឡូរី បាន ៧៥០០ កាល់ ឡូរី ។ ដូច្នេះ បើ គ្មាន ពេល ហាត់ប្រាណ អ្នក គួរ ងាក មក រួមភេទ ជំនួស វិញ ។

៣. សិច ជួយ ដល់ ប្រព័ន្ធ ភាពស៊ាំ
អ្នកស្រាវជ្រាវ នៅ សាកលវិទ្យាល័យ Wilkes University in Pennsylvania បាន រកឃើញថា សិស្ស របស់ខ្លួន ដែល និយាយថា បានរួម ភេទ ២ ដង ក្នុង មួយ សប្តាហ៍ មាន កម្រិត អង្គ បដិបក្ខ ខ្ពស់ជាង សិស្ស ដែល ពុំបាន រួមភេទ សោះ ។ អំឡុងពេល រួមភេទ អង្គ បដិបក្ខ ដូចជា Immunoglobulin A ជាដើម ត្រូវបាន បញ្ចេញ ដែល វា អាច ប្រឆាំង ផ្តាសាយ និង ជំងឺ គ្រុន ។ ដូច្នេះ រួមភេទ កាន់តែ ទៀត ទាត់ រាងកាយ នឹង កាន់តែ បញ្ចេញ អង្គ បដិបក្ខ មក កាន់តែច្រើន ដើម្បី ពង្រឹង ប្រព័ន្ធ ភាពស៊ាំ របស់ រាងកាយ ។

៤. សិច ជួយ បន្ថយ សម្ពាធ ឈាម របស់ អ្នក
មិនចាំបាច់ ដល់ តែ រួមភេទ នោះទេ គ្រាន់តែ សាច់ ប៉ះ សាច់ ក៏ អាច បន្ថយ សម្ពាធ ឈាម បាន យ៉ាងច្រើន ផងដែរ ។ ការសិក្សា មួយ រៀបចំ ដោយ សាកលវិទ្យាល័យ University of Paisley រកឃើញថា សិច អាចជួយ បន្ថយ សម្ពាធ ឈាម ប្រភេទ Diastolic ជាហេតុ ធ្វើឱ្យ យើង មាន សុខ ភាពល្អ រៀងរាល់ថ្ងៃ ។

៥. សិច ជួយ ឱ្យ បេះដូង មាន សុខ ភាពល្អ
នៅពេល រាងកាយ យើង ដុត ជាតិ កាល់ ឡូរី វា ក៏ ជំ រុញឱ្យ សុខភាព បេះដូង យើង ល្អ ផងដែរ ។ អ្នកស្រាវជ្រាវ មកពី វិទ្យាស្ថាន New England Research Institute បាន រកឃើញថា បុរស បន្ថយ ឱកាស កើត ជំងឺ បេះដូង បាន ៤៥% ប្រសិនបើ រួមភេទ បាន ទៀងទាត់ ។

៦. សិច ជួយ បំបាត់ ការឈឺចាប់
ប្រសិនបើ អ្នក ឈឺចាប់ ត្រង់ កន្លែង ណាមួយ នៃ រាងកាយ ឬ ឈឺក្បាល ប្រកាំង អ ញ្ជឹ ង មានតែ សិច ទេ ដែលជា ឱសថ ដ៏ សក្តិ សិទ្ធ សម្រាប់ ព្យាបាល ។ លោក វេជ្ជបណ្ឌិត George Erlich អ្នកជំនាញ ផ្នែក ជំងឺ រលាក សន្លាក់ បានលើកឡើង ថា អ្នក ដែល រួមភេទ ទៀងទាត់ ពុំ សូវ មាន អា ការៈឈឺចាប់ ដូច អ្នក ដែល ពុំបាន រួមភេទ ទៀត ទាត់ នោះឡើយ ។

៧. សិច ជួយ ធានា ឱ្យ រដូវ មក ទៀងទាត់
ប្រសិនបើ រដូវ របស់ អ្នក មក មិន ទៀងទាត់ វា អាច បណ្តាលមកពី ជីវិត របស់ អ្នក ពោរពេញ ទៅដោយ ស្ត្រេ ស៍ ។ ដូចដែល បានលើកឡើង ខាងលើ សិច អាចជួយ កាត់បន្ថយ ស្ត្រេ ស៍បាន ដូច្នេះ វា ក៏មាន ឥទ្ធិពល លើ ការកាត់បន្ថយ ការ មក រដូវ មិន ទៀងទាត់ ដែរ ។

៨. សិច ជួយ បង្កើត សាច់ដុំ ត្រគាក ដ៏ រឹងមាំ
ក្រៅពី ជួយ ដល់ សាច់ដុំ ខ្នង សិច នៅ អាចជួយ ឱ្យ សាច់ដុំ ត្រគាក របស់ អ្នក រឹងមាំ ទៀតផង ។ ហើយ បើកាលណា មាន សាច់ដុំ ត្រគាក រឹងមាំ ហើយ នោះ អ្នក ក៏ អាច សម្រេច កាម ដល់ទី បំផុត យ៉ាង អស្ចារ្យ ផងដែរ ។

៩. សិច ជួយ កាត់បន្ថយ ហានិភ័យ នៃ ជំងឺមហារីក
ជាពិសេស សម្រាប់ បុរស បើកាលណា ពួកគេ កាន់តែ រួមភេទ ទៀងទាត់ ពួកគេ ក៏ នឹង អាច កាត់បន្ថយ ឱកាស កើត ជំងឺមហារីក ក្រពេញ ប្រូ ស្តា ត ផងដែរ ។ តាម ការណែនាំ បុរស គួរ បញ្ចេញ ទឹកកាម ឱ្យបាន យ៉ាងតិច ២១ ដង ក្នុង មួយខែ ។

១០. សិច ជួយ ឱ្យ អ្នក គេង បាន ស្កប់ស្កល់
ដូច ការហាត់ ប្រាណ ដែរ សិច ជួយ បង្កើន កម្រិត បេះដូង ដែលនាំឱ្យ អ្នក គេង បាន ស្កប់ស្កល់ រាល់ រាត្រី ។

១១. សិច ធ្វើឱ្យ អ្នក មើលទៅ ក្មេង ជាង វ័យ ១០ ឆ្នាំ
គ្រាន់តែ រួមភេទ បី ដង ក្នុង មួយ សប្តាហ៍ អាចធ្វើឱ្យ អ្នក មើលទៅ ក្មេង ជាង វ័យ រហូតដល់ ទៅ ១០ ឆ្នាំ នេះ បើតាម សៀវភៅ Secrets of the Superyoung ។

១២. សិច ជួយ ឱ្យ អ្នក អាយុ វែង
សរុប តាំងពី ចំណុច ទី ១ ដល់ ១១ មក ឥទ្ធិពល វិជ្ជមាន របស់ សិច នឹង ជួយ អ្នក ឱ្យមាន អាយុ កាន់តែ វែង ដោយហេតុថា អ្នកមាន សុខភាព ល្អ ផ្លូវ ទាំង កាយ និង ផ្លូវចិត្ត ។ យោងតាម ការសិក្សា មួយ ចេញផ្សាយ ក្នុង ព្រឹត្តិប័ត្រ British Medical Journal បានឱ្យដឹងថា បុរស ដែល រួមភេទ ញឹកញាប់ មាន អាយុ វែង ជាង បុរស ដែល ពុំ សូវ រួមភេទ ដល់ ទៅ ពីរដង ឯណោះ ៕


ប្រភព khmerpowers