ផ្សាយចេញ ៖ 02-Jan-2017 06:02 am   3 weeks ago

ក្មេងស្រីម្នាក់បានយំសោកបោកខ្លួនយ៉ាងពេញទំហឹង ព្រោះតែលឺដំណឹងថា ឆ្កែជាទីស្រលាញ់របស់ខ្លួនបានងាប់។ មិនត្រឹមតែប៉ុណ្ណោះរឿងដែលធ្វើឲ្យនាងកាន់តែសោកសង្រែងនោះ គឺម្តាយនាងបានយកឆ្កែនោះទៅឆាខ្ញីធ្វើជាម្ហូបថែមទៀត។ តាមរយៈក្លីបវីដេអូដែលគេបានចែកចាយ តៗគ្នាពាសពេញបណ្តាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ មានអ្នកខ្លះក៏សើច ហើយក៏មានអ្នកខ្លះក៏ហួសចិត្តដែរ។

វីដេអូចំនួន២ក្លីប ធ្វើឲ្យគេបានចែកចាយតៗគ្នា ទាក់ទងនិងក្មេងស្រីម្នាក់ កំពុងទ្រហោរយំនៅលើគ្រែ ដោយសារទទួលដំណឹងថាឆ្កែខ្លួនឯងបានបាត់បង់ជីវិត ហើយអ្វីដែលធ្វើឲ្យនាងកាន់យំខ្លាំងថែមទៀតនោះ គឺម្តាយរបស់នាងបានយកសាកសពឆ្កែជាទីស្រលាញ់របស់នាងនោះ ទៅឆារខ្ញីថែមទៀតផង។ ដោយអនុស្សាវរិ៍យរវាងនាងនិងសត្វឆ្កែតាំងពីតូចក្រូចឆ្មារមកអស់រយៈកាល១០ឆ្នាំមកហើយ បានធ្វើឲ្យនាងមិនដាច់អាល័យជាមួយសត្វសុនខ១ក្បាលនេះទេ។ ទំនងជាម្តាយរបស់ក្មេងស្រីម្នាក់នេះ កុហក់ថា បានយកសពឆ្កែដែលងាប់នោះទៅកប់បាត់ហើយ តែនាងមិនជឿរ ទើបទាមទារឲ្យម្តាយថតផ្នូរខ្មោចឆ្កែ ផ្ញើរតាមហ្វេសប៊ុកឲ្យនាងមើល។ ប៉ុន្តែនាងកាន់តែទ្រហោរយំថែមទៀត នៅពេលដឹងថា ម្តាយមិនបានយកខ្មោចឆ្កែនោះកបទេ បែរជាយកទៅឆាខ្ញីធ្វើជាម្ហូបទៅវិញ។ មិនតែប៉ុណ្ណោះទេ ទោះបីដឹងថាម្តាយបានយកសត្វឆ្កែជាទីស្រលាញ់របស់ខ្លួនទៅធ្វើម្ហូបក៏ដោយ ក៏នាងបានCallទៅម្តាយម្តងទៀត ដើម្បីសូមឲ្យថតត្រឹមឆ្អឹងឆ្កែផ្ញើរមកឲ្យនាងមើលជាលើកចុងក្រោយ។

cry

 

ដំណឹងនេះដ៏ក្រៀមក្រំរបស់ក្មេងស្រីនេះ បានធ្វើឲ្យមិត្តអ្នកលេងហ្វេសប៊ុកមួយចំនួនអស់សំណើចទៅវិញ ប៉ុន្តែប្រសិនបើយើងសម្លឹងមើលដោយមនោសញ្ចេតនា ប្រាកដជាគ្មានអ្វីត្រូវអស់សំណើចទេ ព្រោះការបាត់បង់សត្វឆ្កែ ក៏ដូចជាការបាត់បង់សមាជិកគ្រួសារមួយដែរ សត្វឆ្កែជាសត្វមួយចិញ្ចឹមមួយប្រភេទដែលមានការរស់នៅជិតស្និតនិងមនុស្សជាងគេ ក្នុងចំណោមសត្វចិញ្ចឹមដ៏ទៃផ្សេងទៀត៕

ទស្សនាវីដេអូ១ខាងក្រោម៖

 

ទស្សនាវីដេអូ២ខាងក្រោម៖

ប្រភព cool1007