ផ្សាយចេញ ៖ 16-Apr-2017 06:07 am   5 months ago

មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ស្ត្រី​ពេល​រួម​ភេទ​លើក​ដំបូង​ ប៉ុន្តែ​មិន​មែន​​រឿង​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​ការ​ពិត​ទេ។​ ជាក់​ស្ដែង​ដូចជា​ចំណុច​ទាំង​នេះ​ ស្រី​ៗ​មិន​គួរ​ជឿ​ទេ៖

១. វា​ត្រូវ​ចំណាយ​ពេល​យូរ៖ បើ​អ្នក​ត្រូវ​បាន​គេ​ប្រាប់​ថា​ការ​រួម​ភេទ​លើក​ដំបូង​ត្រូវ​ការ​​ពេល​យូរ​ដល់​ទៅ​ ៣-៤​ ម៉ោង​នោះ​ វា​ខុស​ហើយ។​ ទោះ​បី​អ្នក​មិន​មាន​បទពិសោធន៍​​ តែ​វា​ក៏​មិន​ចំណាយ​ពេល​យូរ​ដែរ។​

២. ស្ត្រី​នឹង​យំ៖ យំ​អាច​កើត​ឡើង​ទាល់​តែ​ថា​យើង​មិន​ពេញ​ចិត្ត​នឹង​ដៃ​គូ​ហើយ​ត្រូវ​គេ​បង្ខំ​ជា​ដើម។ តែ​ចំពោះ​ការ​រួម​ភេទ​ដោយ​ការ​ពេញ​ចិត្ត​ (​ប្ដី​ប្រពន្ធ​) ​មិន​ឈឺ​ដល់​យំ​ទេ។ បើ​ប្ដី​យើង​ចេះ​បបោសអង្អែល​ឲ្យ​មាន​អារម្មណ៍​រោលរាល​មុន​ពេល​ចាប់​ផ្ដើម​នោះ​​​ សិច​អាច​ប្រព្រឹត្ត​ទៅ​បាន​កាន់​តែ​រលូន។​

៣. អ្នក​នឹង​មាន​កូន៖ វា​អាស្រ័យ​ទៅ​លើ​វិធាន​ការ​ការពារ​ប៉ុណ្ណោះ។​ មិន​ថា​​លើក​ទី​១​ ឬ ទី​១០០​ទេ​ ឲ្យ​តែ​ការពារ​បាន​ដិតដល់​ អ្នក​មិន​អាច​មាន​កូន​ទេ។

៤. ស្ត្រី​នឹង​ឈាន​ដល់​ចំណុច​កំពូល​ដែល​មួយ​ជីវិត​មិន​ដែល​ប្រទះ៖ ​ វា​ជា​ជំនឿ​ខុស​ស្រលះ។​ ​ការ​ឈាន​ដល់​ចំណុច​កំពូល​អាច​កើត​ឡើង​ពេល​ណា​ក៏​បាន​ដរាប​ណា​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​រោលរាល​ និង​ពុះកញ្ជ្រោល​​ជាមួយ​ការ​រួមភេទ។​

៥.​វា​ឈឺ៖ ដូច​ទៅ​នឹង​រឿង​យំ​ដែរ​ ការ​រួម​ភេទ​លើក​ដំបូង​អាច​មាន​ការ​ឈឺ​ចាប់​មែន​ តែ​វា​មិន​ខ្លាំង​ទេ។ បើ​អ្នក​ទាំង​ពីរ​ចេះ​ធ្វើ​សកម្មភាព​យឺត​ៗ​ និង​ប្រើ​ទឹក​រំអិល​​ជំនួយ​នោះ​ ការ​ឈឺ​ចាប់​នឹង​លែង​ចោទ​ជា​បញ្ហា​។

៦.​ អ្នក​នឹង​ហូរ​ឈាម​គ្រប់​កន្លែង៖ ឈាម​អាច​មាន​មែន​ តែ​វា​កើត​ឡើង​តែ​បន្តិច​ប៉ុណ្ណោះ​ចេញ​ពី​ការ​ដាច់​សន្ទះ​ព្រហ្មចារី​។​

ដូច​នេះ​ ចំពោះ​ស្ត្រី​ដែល​ជិត​រៀប​ការ​ ឬ​អ្នក​ដែល​ចង់​ប្រឡូក​ក្នុង​ការ​រួម​ភេទ​គួរ​តែ​ញែក​ឲ្យ​ដាច់​រវាង​ពាក្យ​ចចាមអារ៉ាម​ និង​ការ​ពិត​៕

ប្រភព: sabay