ផ្សាយចេញ ៖ 27-Oct-2016 03:41 pm   12 months ago

លក្ខណះរុក្ខជាតិ            : រុក្ខជាតិមានមើម រស់បានពីរឆ្នាំ ដើមថ្លោសមានរោមតូចៗ។

ស្លឹក         ស្លឹកសមាស ដុះឆ្លាស់ ស្លឹកឆែករបៀបជើងសត្វស្លាប។

ផ្កា          កញ្ចុំផ្កាប្រមួលផ្ដុំជាកញ្ចំរួមតងមួយវែង មានពណ៏ស។

ផ្លែ          ផ្លែតូចៗមានរោម។

មើម         រាងមូល រាងវៀងទៅខាងចុង មានឬសតិច។

កន្លែងដាំដុះ   ជារុក្ខជាតិគេដាំជាបន្លែ។

ផ្នែកប្រើប្រាស់ គេប្រើមើមស្រស់ ឬចិតហាលសំងួតនៅកំដៅទាប។ ផ្លែប្រើទុំសំងួតនៅកំដៅទាប។

សមាស់ធាតុគីមី មើមការ៉ុតមានជាតិប្រេង(pinen,limonene)  មានជាតិស្ករ ជាតិរ៉ែ និង ផ្កាស្រស់មានជាតិប្រេងក្រអូប។

កាព្យាបាល   មើមការ៉ុតប្រើជាម្សៅ ឆុងអោយកុមារផឹក ឬលាយទឹកដោះគោ ឬប្រើមើម ស្រស់ស្ងោរសុបព្យាបាលកុមាររាក និង ជួយពោះវៀន។ ប្រើមួយថ្ងៃដំបូង ៥០ ក្រាម ម្សៅ ឬ ៥០០ក្រាម មើមស្រស់ស្ងោរក្នុងទឹក មួយលីត្រ។ថ្ងៃបន្ខាប់ប្រើបន្ថយជាលំដាប់រយះពេលបួនថ្ងៃ។

ផ្លែការ៉ុតប្រើព្យាបាលរដូវមិនទៀង និង បញ្ចុះទឹកនោម។

មើម ជាវត្ថុធាតុដើមសំរាប់ចំរាញ់យកជាតិCarotene និងជាតិប្រេងក្រអូបសំរាប់អោយក្លិនស្រា។