ផ្សាយចេញ ៖ 02-Jan-2017 06:18 am   9 months ago

ក្រុមអ្នក ស្រាវជ្រាវ មកពី សាកល វិទ្យាល័យ Toronto-Mississauga (ប្រទេស កាណាដា) បានធ្វើ ការស្ទង់ មតិមួយ ទៅលើ មនុស្ស ជាង ៣០.០០០ នាក់ ដែល មាន អាយុ ៤០ ឆ្នាំ ពួកគេ បានរ កឃើញថា ការកើន ឡើង សន្ទស្សន៍ សុភមង្គល របស់ គូស្វា មីភរិយា គឺរួមភេទ ម្តងក្នុង មួយ សប្តាហ៍។

girl12

អ្នកជំនាញ Amy Muise បានមាន ប្រសាសន៍ថា «រឿង សំខាន់ គឺរក្សា ចំណង មេត្រី ភាព រវាង គូស្នេហ៍ ឱ្យ នៅជិត ស្និត នឹងគ្នា ដោយ មិន ចាំបាច់ រួមភេទ រៀងរាល់ ថ្ងៃនោះទេ។»ដូចគ្នានេះផងដែរ អ្នកស្រាវជ្រាវ មកពីសាក ល វិទ្យាល័យ ឈីកាហ្គោ (អាមេរិក) បាន ស្ទង់ មតិទៅ លើ មនុស្ស ២៥.០០០ នាក់ ក្នុងនោះមាន ១១.២៨៥ នាក់ជា បុរស ហើយ ១៤.២២៥ នាក់ ជាស្ត្រី ក្នុងឆ្នាំ ១៩៨៩ ដល់ ២០១២ បានរក ឃើញថា គូស្នេហ៍ ដែល មាន សុភមង្គល គឺរួមភេទ ញឹកញាប់ បំផុត ៥ ដងក្នុង ១ខែ។

ពីមុនគូស្វាមីភរិយា ទាំងនេះ ធ្វើការ រួមភេទ ច្រើនដង ក្នុង មួយសប្តាហ៍ ប៉ុន្តែ ទម្លាប់ ត្រូវបាន ផ្លាស់ប្តូរ មកវិញ។លោក George Loewenstein ដែលជា សាស្ត្រាចារ្យ ផ្នែកចិត្ត វិទ្យាបាន ឱ្យដឹងថា មនុស្ស ដែល ធ្វើការ រួមភេទច្រើន ដងក្នុង មួយ សប្តាហ៍ អាចធ្វើ ឱ្យ អារម្មណ៍ មាន សុភមង្គល ប្រែមក ជាអវិជ្ជមាន។ហេតុនេះហើយ អ្នក វិទ្យាសាស្ត្រ ជឿថា ការរួមភេទ មួយដង ក្នុង មួយ សប្តាហ៍ គឺមាន ប្រយោជន៍ សម្រាប់ គូស្វាមី ភរិយា ច្រើន បំផុត ក្នុងការ បង្កើន សន្ទស្សន៍ សុភមង្គល៕ប្រភព៖

ប្រភព៖ khmerpropey