ផ្សាយចេញ ៖ 11-May-2017 02:32 pm   5 months ago

អាការៈ ឈឺក្បាល តែង តែ កើត មាន ឡើង សម្រាប់ អ្នក គ្រប់ គ្នា មិន ថា ជា អ្នក ដែលមាន ការ ងារ គិត ច្រើន ឬមួយ ក៏ អ្នក ជាមនុស្ស ដែល មាន ពេល ទំនេរច្រើន នោះទេ សុទ្ធ តែ ធ្លាប់ ឆ្លង កាត់ បញ្ហា មួយនេះ។ ក៏ប៉ុន្តែ អ្នក ដឹងទេ អាការៈ មួយនេះ គឺ មានមូលហេតុ និង ការ ព្យាបាល ខុសគ្នា ពេលខ្លះ វា អាច បណ្តាល មក ពី អ្នកមាន ការ គិតច្រើន ពេក ជួយ នឹង បញ្ហា ស្មុគស្មាញ តានតឹង កង្វះ ការ គេង ញ៉ាំ មិន បាន គ្រប់គ្រាន់ លើស ឬខ្វះ សារជាតិ អ្វី ម្យ៉ាង ក្នុង រាងកាយ។

ដើម្បី ដោះ ស្រាវ បញ្ហា ដ៏ ដែង ធុញត្រាន់ មួយនេះ បាន អ្នក អាច ជ្រើសរើស នូវ វិធីសាស្ត្រ មួយចំនួន ដែល មាន ដូច ខាង ក្រោយម ក៏ប៉ុន្តែ អ្នក ត្រូវ ស្វែង យល់ ពី មូលហេតុ ដែល ធ្វើ ឱ្យ អ្នក មាន បញ្ហា មួយនេះ កើត ឡើង ជាមុនសិន។

បំបាត់ស្ត្រេស

  • សូម ធ្វើ ការ ងូត ទឹកក្តៅឧណ្ហៗ ដើម្បី ឱ្យសាច់ដុំរបស់អ្ននក បាន សម្រាក ស្តាប់ តន្ត្រី មនោសញ្ចេតនា ស្រទន់ បែប កំសាន្ត ក្នុង បន្ទប់ ស្ងាត់ មួយ។
  • ចំណាយពេល ធ្វើ ការ គូរគំនូរ ផាត់ ពណ៍ ដើម្បី ឱ្យ ចិត្ត របស់អ្នក ស្ងប់។
  • ធ្វើ លំហាត់ ប្រាណ ឱ្យបាន ញឹកញាប់។

ម៉ាស្សា

សូម ធ្វើ ការ ម៉ាស្សា ស្បែក ក្បាល របស់អ្នក ៤ទៅ៥ នាទី ឬរហូត ដល់ អាការៈ ឈឺ ក្បាល របស់អ្នក បាន ធូរស្រាល ដើម្បី ឱ្យ សរសៃ ឈាម របស់អ្នក មាន ដំណើរ ការ ល្អ ឡើង វិញ។ដើម្បី ជា លទ្ធផល ល្អ អ្នកគួរតែ លាយ ទឹកផ្កា កុលាប ជាមួយនឹង ប្រេង ម៉ាស្សា ក្នុង ការ អនុវត្តន៍។

ត្រាំកម្តៅជើង

សូមចាក់ ប្រេង ផ្ការ៉ូមារី ៨ទៅ៩ ដំណក់ ចូលទៅក្នុង ចាន ទឹកក្តៅ ធំមួយ រួច ដាក់ ជើង ទាំង ពី របស់អ្នក ត្រាំ រយៈពេល ២០ទៅ ៣០នាទី។

ស្អំទឹក កក ឬកន្សែងក្តៅ

សូម ដាក់ ដុំ ទឹកកក មួយចំនួន ចូល ទៅក្នុង ថង់ ប្លាស្ទិច សម្រាប់ ស្អំ មួយ រូច យក មក ស្អំ ពី លើ ថ្ងាស របស់អ្នក ព្រម ទាំង កន្លែង ដែល មាន ការ ឈឺចាប់។

អ្នក អាច ប្រើ កន្សែង មួយ រុំ ពី ក្រៅ ថង់ ទឹកកក្តៅ មួយ យក មក ស្អំ ត្រង់ កញ្ចឹងក របស់អ្នក។

ការព្យាបាលជំនួស

អ្នក អាច ប្រើ ម្ជុល វិទ្យាសាស្រ្ត មក ចាក់ ត្រង់ កន្លែង ដែល មាន ការ ឈឺចាប់បាន។

        • ប្រើម្រាម ដៃមេ មក សង្កត់ ត្រង់ ច្រវែប ដៃ ម្ខាង ទៀត ដូច ក្នុង រូប។
        • ក្រៅពី វិធីសាស្ត្រ ខាង លើ អ្នក ក៏ ត្រូវ ទទួលទាន អាហារ ដែលមាន វីតាមីន បន្ថែម និង គេង ឱ្យ បាន ច្រើន ជៀសវាង ការ ញ៉ាំ សារជាតិ កាហ្វេអ៊ីន សេព គ្រឿងស្រវឹង …៕

ប្រភព: khmerpropey