ផ្សាយចេញ ៖ 02-Jan-2017 12:50 pm   5 months ago

តារាចម្រៀង ពេជ្យ សោភា ដែលមួយរយៈចុងក្រោយនេះនាងតែងតែបង្ហាញឡើងនូវបទចម្រៀង Original Song ថ្មីៗជានិច្ច ដែលធ្វើឲ្យទស្សនិកជន ងាកមកចាប់អារម្មណ៍ស្នាដៃនិពន្ធ និងការច្រៀងរបស់នាង ធ្វើឲ្យ ពេជ្យ សោភា ទទួលបានភាពល្បីល្បាញកាន់តែខ្លាំង ។

អ្វីដែលគេគាត់សម្គាល់ខ្លាំងក្នុងថ្ងៃឆ្លងឆ្នាំសាកល គេឃើញថា ពេជ្យ សោភា បានបង្ហាញខ្លួននៅលើឆាកតន្ត្រីឆ្លង់ឆ្នាំ២០១៦ ចូល២០១៧ ជាមួយម៉ូតខោរបស់នាងដែលមានភាពទាក់ទាញជាខ្លាំង ដោយសារតែពីមុនមកនាងមិនដែលបានបង្ហាញនុវម៉ូតខោបែបនេះទាល់តែសោះ ។

មានអ្នកគាំទ្រជាច្រើននៅទីនោះនិង ហ្វេន ក្នុងបណ្តាសង្គមហ្វេសប៊ុកជាច្រើនពេញចិត្ត និងរីករាយជាមួយវត្តមានរបស់របស់ ពេជ្យសោភា ខ្លាំង និង ជាពិសេស គឺការតុបតែខ្លួនរបស់នាងផ្ទាល់តែម្តង ។ ទោះបីជាមើលទៅរាងសិចស៊ីបន្តិចមែន តែពិតជាបានផ្តល់នូវភាពស្រស់ស្អាត និងលេចធ្លោដល់តារាចម្រៀង ពេជ្យ សោភា ខ្លាំងណាស់ ។

ប្រភព chnchannel