ផ្សាយចេញ ៖ 03-Jan-2017 07:04 am   10 months ago

បន្ទាប់ ពី នាយ ក្រូច ទិញ ផ្ទះ១ល្វែង នាយ ចឺម ដែល ជា ក្មួយ បាន ប្រាប់ Sabay ថា ខ្លួន ឈប់ ឡើងស៊េរី រថយន្ត ទំនើបៗ ទៀត ហើយ បច្ចុប្បន្ន កំពុងតែ សន្សំ ប្រាក់ ដើម្បី ទិញ វីឡា មួយ ឲ្យ បាន ឆាប់ៗ ខាង មុខ នេះ។

វីឡា ដែល នាយ ចឺម គ្រោង ទិញ នោះ មាន តម្លៃ មិន ក្រោម ២០ម៉ឺន ដុល្លារ ឡើយ ដោយ នាយ គ្រោង ទិញ នៅ បូរី ក្បែរៗ ស្ថានីយ ទូរទស្សន៍ CTN តែ ម្ដង។ នាយ ចឺម ប្រាប់ ថា មិន ទាន់ ទិញ ភ្លាមៗ ឡើយ លុយ មិន ទាន់ គ្រប់ ខ្លាច ជំពាក់ គេ គឺ រង់ ចាំ ២ទៅ៣ឆ្នាំ ទៀត ទើប សន្សំ ប្រាក់ គ្រប់។ បច្ចុប្បន្ន ក្មួយ ប្រុស បង្កើត នាយ ក្រូច រូប នេះ ប្រាប់ ថា សន្សំ បាន មួយ ចំនួន ហើយ ព្រម ទាំង ទិញ ដី បាន ២ទៅ៣ កន្លែង ហើយ ផង ដែរ៕

ប្រភព៖ sabay

jerm1