ផ្សាយចេញ ៖ 15-May-2017 05:14 am   4 months ago

បុរសមួយចំនួន តែងគិតថាមនុស្សស្រី ជាមនុស្សដែលសុំា គួរអោយធុញ ពូកែដេញដោល ជាដើម ។ ប៉ុន្តែតើអ្នកដឹងទេ ថាហេតុអ្វីបាន ជាមនុស្សស្រី ទាំងនោះចូលចិត្ត ធ្វើបែបនេះ​ ? ហេតុផលនឹង បង្ហាញនៅក្នុងអត្ថបទខាងក្រោមនេះ ៖

– ហេតុអ្វីបានជា នាងពឹងផ្អែក ទៅលើអ្នកម៉្លេះ ព្រោះនាងបាន ចាត់ទុកអ្នកជា មនុស្សតែម្នាក់គត់ ដែលនាងជឿទុកចិត្ត

– ហេតុអ្វីបានជា ពេលអ្នកមិន Call រកនាង, នាងខឹងនឹងអ្នក ក៏ព្រោះតែនាង ចង់លឺសំឡេងអ្នក ហើយសំលេងរបស់អ្នក ជាភាពកក់ក្តៅ របស់នាង ហើយហាក់បីដូចជា​ អ្នកកំពុងនៅជិតនាង ដូច្នេះដែរ​

– ហេតុអ្វីបានជា នាងចូលចិត្តរករឿង ខឹងអ្នកម៉្លេះ ព្រោះនាងគ្រាន់តែ ចង់ឲ្យអ្នកលួងនាង តែប៉ុណ្ណោះ

– មនុស្សស្រី​ ហេតុអ្វីក៏ប៉ិន ប្រច័ណ្ឌយ៉ាងនេះ ព្រោះតែនាង ស្រលាញ់ពេក ហើយនាងមិន អនុញ្ញាតិ ឲ្យនរណាម្នាក់ ជ្រៀតចូលស្នេហា របស់នាងឡើយ

– មនុស្សស្រីតែងតែ ហាមមនុស្សប្រុស កុំជក់បារីច្រើន កុំផឹកស្រាច្រើន មិនមែននាងចូលចិត្ត រអ៊ូដាក់អ្នកនោះទេ គ្រាន់តែនាង បារម្ភពីសុខភាព អ្នកប៉ុណ្ណោះ

– ហេតុអ្វីមនុស្សស្រី សំបូរទឹកភ្នែក ស្រក់ម៉្លេះ ព្រោះនាងមិន រឹងពឹងដូច មនុស្សប្រុស នោះទេ នាងមានតែ យកការតូចចិត្តតូចថ្លើម របស់នាងដាក់ ចូលទឹកភ្នែក បង្ហូរចេញមកក្រ

– ហេតុអ្វីមនុស្សស្រី ចូលចិត្តសួរនាំច្រើនម្ល៉េះ មិនមែននាង ចង់ដឹងរឿងពី អតីតកាលរបស់អ្នកទេ នាងគ្រាន់តែ ចង់យល់ពី អ្នកស្គាល់ពី អ្នកឲ្យបាន ច្រើនជាងនេះ

– ការពិតមនុស្សស្រីម្នាក់ នៅពេលស្រលាញ់ដែល មនុស្សប្រុសម្នាក់ គឺមានជ្រាលជ្រៅណាស់ ឲ្យតែនាងលង់ ស្រលាញ់ហើយ នាងគ្មានម្ចាស់ការ លើខ្លួនឯងនោះទេ សុខចិត្តបិទបាំង​ ការឈឺចាប់របស់នាង ដោយសារតែនាង មិនចង់នាំទុក្ខដល់អ្នក នាងសុខចិត្តយក ទឹកភ្នែកមកលោងលោមខ្លួនឯង

-​ តើការស្រលាញ់ ដល់ទីបំផុតរបស់ មនុស្សស្រីវា យ៉ាងណាវិញ គឺធំធេងដល់ថ្នាក់ អាចឲ្យស្នេហានាង ពីទន់ខ្សោយមកជារឹងពឹងបាន

– មនុស្សស្រីហេតុអ្វី នៅសុខៗក៏និយាយបែកគ្នា មិនមែនបានន័យថានាង​ មិនស្រលាញ់អ្នកទេនោះ ក៏ព្រោះតែនាងដឹងថា អ្នកឈប់ស្រលាញ់នាងហើយ បើអ្នកឈប់ស្រលាញ់ នាងហើយ នាងនឹងមិននៅរំខាន់អ្នក តទៀតទេ ទាំងអស់នេះ សុទ្ធតែមិនចង់ឲ្យ អ្នកមិនសប្បាយចិត្ត ដូច្នេះនាងសុខចិត្តលែងដៃ
ក្រោយពេលបែកគ្នា តើអ្នកដឹងទេថានៅ ខាងក្រោយនៃការ ញញឹមរបស់នាង មានលាយឡំនឹង ការឈឺចាប់ប៉ុណ្ណា អ្នកជាបុរស គ្មានថ្ងៃដឹងទេថាហេតុអ្វី បានជាបន្ទាប់ពី បែកគ្នាហើយនាងជ្រើរើស ឃ្លាតឆ្ងាយពី អ្នកឆ្ងាយសែនឆ្ងាយព្រោះបើនាងឃើញ ឬដឹងលឺអ្វី ដែលទាក់ទង នឹងអ្នកនាងច្បាស់​ ជាឈឺចាប់ស្រក់ទឹកភ្នែក ៕

ប្រភព: konpov