ផ្សាយចេញ ៖ 15-May-2017 06:57 pm   4 months ago

អ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនតែងតែសួរនូវសំនួរមួយនេះជារឿយ “តើធ្វើម៉េចអាចដឹងថាមានអ្នកណាចូលមើល Profile យើងទៅ ?” ។

នៅថ្ងៃនេះ JONGDENG.NET សហការជាមួយនឹងម្ចាស់ Channel Youtube ឈ្មោះថា Cambo Engineering Consultant នឹងបង្ហាញប្រិយមិត្តនូវវិធីសាស្ត្រដើម្បីឲ្យអ្នកអាចដឹងថាមាននរណាម្នាក់ចូលមើល Profile អ្នកបាន ជាមួយនឹងវិធីសាស្ត្រនេះអ្នកនឹងអាចដឹងបានភ្លាមតែម្ដងនៅពេលមាននរណាម្នាក់ចូលមើល Profile របស់អ្នក ដែលវានឹងលោតប្រាប់អ្នកដូចទៅនឹង Notiification ឬ Friend Rquest នៅលើ Facebook អីញ្ចឹង។

បញ្ជាក់វីធីសាស្ត្រនេះដំណើរការតែនៅលើ Browser Chrome និង Baidu តែប៉ុណ្ណោះ ប៉ុន្តែខ្ញ៉ំមិនធានាថា Extenstion នេះមានសុវត្ថិភាព ១០០ ភាគរយនោះទេ ដោយសារតែវាគឺជាសមិទ្ធផលរបស់ក្រុមហ៊ុនភាគីទី ៣ មិនមែនជារបស់ Facebook ផ្ទាល់ ឬ របស់ Google ផ្ទាល់នោះទេ បើអ្នកគិតថាគណនី Facebook របស់អ្នកសំខាន់ខ្លាំង សូមក៉ំសាកល្បងធ្វើអីល្អជាង ៕

ទស្សនាវីដេអូជាភាសាខ្មែរ​ ៖

ប្រភព ៖ jongdeng