ផ្សាយចេញ ៖ 04-Jan-2017 07:07 am   8 months ago

ភ្នំពេញ ៖សមត្ថកិច្ចជាច្រើនបានចុះទៅហាងកាហ្វេ «ស្រីមុំ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ដោយធ្វើការបង្ក្រាប និងឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ គត្តិខុម ស្នងការរងរាជធានីភ្នំពេញ ដោយមានការសម្រសម្រួលពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ការចុះបង្ក្រាបហាងកាហ្វេ យីហោ ស្រីមុំ នេះដោយសារហាងកាហ្វេនេះបានលួចបង្កប់រកស៊ីផ្លូវភេទ ហើយក៏បានឃាត់ខ្លួននារីជនជាតិវៀតណាម៤នាក់ក្នុងនោះ៣នាក់ជានារីរកស៊ីផ្លូវភេទ និងម្នាក់ជាមេការ នាំយកធ្វើការសាកសួរផងដែរ ។

ប្រភព៖TNM News វិចិត្រ

a1 a2 a4 a5 a6 a7 a8 a9