ផ្សាយចេញ ៖ 16-May-2017 02:59 am   4 months ago

ក្រុងឡុងដ៍: តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថាយុវវ័យដែលឆាប់ប្រឡូកក្នុងការមើលរឿងស៊ិចពេកអាចបណ្ដាាលឲ្យពួកគេឆាប់អស់ភាពបរិសុទ្ធណាស់។ ពួកគេអាចប្រឈមនឹងការរួមភេទដោយប្រថុយប្រថានច្រើននិងការឆ្លងនូវជំងឺផ្សេងៗទៀតជាច្រើនផងដែរ។

គេបានចំណាយពេលសិក្សារយៈពេល ៦ ឆ្នាំទៅលើយុវវ័យប្រមាណជា ១២០០ នាក់ដោយបានផ្ដោតទៅលើការរួមភេទរបស់យុវវ័យដោយការមើលរឿងស៊ិននៅតាម រោងកុន និង នៅផ្ទះជាដើមតែមិនបានផ្ដោតទៅលើការមើលរឿងស៊ិចនៅលើអ៊ឺនធឺណិតទេ។​ ដោយសារបច្ចុប្បន្នរឿងនេះមានការផុសពាសពេញអ៊ីនធឺណិត ហើយមានច្រើនប្រភេទដោយមិនបានកំនត់អាយុរបស់អ្នកមើលឡើយ។ ហេតុនេះហើយបានជាធ្វើឲ្យយុវវ័យជាច្រើនមានការប្រថុយប្រថាននៅក្នុងការរួមភេទនេះ។

ជាទូទៅក្មេងប្រុសគេតែងតែមើលរឿងស៊ិច ហើយយកមមកអនុវត្តន៍ជាមួយដៃគូររបស់គេដែលជាក្មេងស្រី ។ គេបានយកក្មេងស្រីមកធ្វើជាឧបករណ៍ដែលបម្រើស៊ិចរបស់គេ។ ការធ្វើបែបនេះវាពិតជាបានធ្វើឲ្យប៉ះជាខ្លាំងនិងសុខភាពផ្លូវភេទ អនាគតរបស់ពួកគេរៀងៗខ្លួន។ ដូច្នេះហើយសូមយុវវ័យគ្រប់រូបកុំឆាប់ប្រឡូកក្នុងការរួមភេទពេកវាមិនល្អសម្រាប់ សុខភាពរបស់យើងទេ ថែមទាំងឆាប់អស់ភាពបរិសុទ្ធ និងខូចអនាគតទៀត៕