ផ្សាយចេញ ៖ 27-Oct-2016 03:46 pm   7 months ago

ក្រូចឆ្មារជាចុល្លព្រឹក្សដើមតូច។កំពស់បូនម៉ែត្របន្លាប្រវែង៣៥ម៉ែត។ស្លឹកទាប ស្រូចច្បិចចុងបន្តិច ផ្ទៃស្លឹកក្រាស់ គែមស្លឹកមានធ្មិញរណារ ផ្កាតូចៗពណ៏ស ជួនលាយក្រហមក្រម៉ៅឬស្វាយ ផ្លែរាងមូល សម្បកផ្លែគ្របដណ្ដប់ដោយក្រពេញប្រេងជាច្រើន។ ពណ៏បៃតងចាស់ពេលខ្ចី ពេលទំពណ៏លៀង។ជារុក្ខជាតិដាំនៅចំការ ឬ ក្នុងភូមិតាមគ្រូសារ។

ការព្យាបាល

ទឹកក្រូចឆ្មាលាយស្ករប្រើព្យាបាល បញ្ចុះកំដៅ បន្ទន់លាមក ស្ពឹកស្រពន់ដៃជើង ឆឺសន្លាក់ឆ្អឹង ឈឺបំពង់ក រាក់សីធ្មេញ កាត់ស្លេស្ម។ ប្រើលាយអំបិលព្យាបាលក្អករលាកបំពង់ក។

ឬសដាំផឹកព្យាបាល ក្អក គ្រុន។ សំបកដើមដាំផឹក ជំនួយកំលាំង និង រំលាយអាហារ។

ស្លឹកក្រូចឆ្មាឆុងផឹក បំបាត់ចុកពោះ ចុកចាប់ក្នុង ខ្លួន។

សារធាតុប្រេងក្នុងសំបកផ្លែ មានប្រសិទ្ធភាពសំលាប់មេរោក រលាក ស្រោមខួរ មេរោកគ្រុនពោះវៀន និង មេរោកខាន់ស្លាក់។

កំរិតប្រើ

ទឹកក្រូចឆ្មារប្រើក្នុងមួយថ្ងៃកំរិត៣០-១២០ក្រាម។ ឬប្រើ៦-១២ ក្រាមដាំផឹក។សំបកដើម ប្រើ៦- ១០ក្រាម ក្នុងមួយថ្ងៃដាំផឹក។