ផ្សាយចេញ ៖ 19-May-2017 06:49 am   4 months ago

តាមការ សិក្សា ស្រាវជ្រាវ ថ្មីមួយ បាន បង្ហាញ ថា ការមើល រឿង ស៊ិច អាច ប៉ះពាល់ ដល់ សកម្មភាព លើគ្រែ របស់អ្នក។ អ្នក សិក្សា ស្រាវជ្រាវ បានគិត ដល់ របាយ ការណ៍ វិភាគ ច្រើន ជាង ២០ ខុសៗ គ្នា និង ទិន្នន័យ ពី ប្រទេស ជាង៥ ហើយ ការ សិក្សា នេះ បាន អះអាងថា វាបាន ប៉ះពាល់ ដល់ ទំនាក់ ទំនង ផ្លូវភេទ ទាំង បុរស និងស្ត្រី។ អ្នក វិទ្យាសាស្ត្រ បាន និយាយថា ការ មើល រឿងស៊ិច អាច ធ្វើឱ្យ មាន បំរែបំរួល ទាំង ផ្លូវកាយ និង ពាក្យសម្តី។

ការមើល រឿងស៊ិច អាច ប៉ះពាល់ ដល់ ឥរិយាបថ មនុស្ស ហើយ ត្រូវ បាន គេ គិត ថា ជារឿង មួយ មិនល្អ ឡើយ។ ដូច្នេះ វាជា ពេល ដែល អ្នកត្រូវ ដឹងថា ស្នេហា របស់អ្នក អាច ប្រឈម នឹង បញ្ហា ប្រសិនបើ អ្នក មើល រឿងស៊ិច ជំនួស ការរួភេទ ច្រើន ខ្លាំងពេក។ ខាង ក្រោមនេះ ជា ផល ប៉ះពាល់ មួយ ចំនួន នៃ ការមើល រឿងស៊ិច៖

ធ្វើឱ្យគូស្វាមីភរិយា គ្មាន សម្រើប ពេញ លេញ

រឿងស៊ិច ភាគ ច្រើន បង្ហាញ ឱ្យ មនុស្ស ដឹងពីការ ប្រើប្រាស់ ឧបករណ៍ ផ្សេងៗ ដើម្បី បង្កើត សម្រើប តាម វិធី ខុសប្រក្រតី។ ប្រសិនបើ អ្នក ជឿលើរឿង នេះ អ្នក ទាំងពីរ នឹងគ្មាន សម្រើប គ្រប់គ្រាន់ ឡើយ។

ប៉ះពាល់ដល់ថាមពល ផ្លូវភេទ របស់អ្នក

អ្នកដែល ចំណាយ ថាមពល មើលរឿង ស៊ិច ច្រើន នឹងគ្មាន ថាមពល ផ្លូវភេទ គ្រប់គ្រាន់ អាច នៅ សល់ សម្រាប់ ពួកគេ ត្រូវ ប្រព្រឹត្ត រឿង លើគ្រែ ឡើយ។ កត្តានេះ ក៏អាច ធ្វើឱ្យ គូស្នេហ៍ គ្មាន ក្តីសុខដែរ។

ផ្លាស់ប្តូរ ប្រព័ន្ធជំនឿ របស់អ្នក

រឿងស៊ិច បង្ហាញ ពីការ រួមភេទ មនុស្ស ទាំងក្រុម ឬតាម វិធី ចម្លែកៗ។ វាអាច បង្កើត ក្តីសុខ ចម្លែក ហើយថ្មី សម្រាប់ អ្នក និងធ្វើ ឱ្យ មាន បំរែបំរួល ប្រព័ន្ធ ជំនឿ របស់អ្នក។

អ្នកសម្លឹង មើល ឃើញ រឿង ធម្មតា ក្លាយ ជារឿង ដែល គួរឱ្យ ធុញទ្រាន់

សកម្មភាព រឿង លើគ្រែ យ៉ាង ទៀងទាត់ អាច នឹងត្រូវ បញ្ឈប់ ប្រសិន បើអ្នក ជម្រុញ ខ្លួនឯង ក្នុង រឿង ចម្លែកៗ។ រឿងនេះ អាច បង្កើត គម្លាត គ្នា រវាងអ្នក និង គូស្នេហ៍ របស់អ្នក។

បង្កើតអារម្មណ៍ ធុញថប់

ដោយ សាររឿង ស៊ិច ភាគច្រើន បង្ហាញ ឱ្យ មនុស្ស ឃើញ ពីភាព ហត់នឿយ អស់ រយៈពេល ជាច្រើន ម៉ោង អ្នកអាច នឹង ចាប់ផ្តើម ជឿថា អ្នក កំពុង តែធ្វើ ការងារ មិនល្អ ហើយ មិន យូរទេ វានឹង ធ្វើឱ្យ អ្នក ធុញថប់។

កម្រោលចូល

ដោយសារ រឿងស៊ិច ភាគច្រើន បង្ហាញ ឥរិយាបថ ដូចសត្វ ក្នុងពេល ផ្តល់ ក្តីសុខ ដល់ ចំណង់ តណ្ហា របស់ ពួកគេ ហើយ អ្នកក៏ មាន អារម្មណ៍ ដូចជា មនុស្ស កម្រោល ចូល នៅពេល បង្កាត់ ភ្លើង ស្នេហ៍។ ចំណុច នេះប្រាកដ ជាធ្វើឱ្យ គូស្នេហ៍ របស់អ្នក ភ័យខ្លាច៕

ប្រភព: khmerpropey