ផ្សាយចេញ ៖ 05-Jan-2017 02:18 pm   4 months ago

art

មនុស្សដែលឧស្សាហ៍ឈឺរ៉ាំរ៉ៃក៏ធ្លាប់បានឆ្លងកាត់បញ្ហាជីវិតផ្លូវភេទដែរ ហើយវាពិតជារឿងមួយដែលគួរឱ្យខ្មាស់អៀន ព្រោះមានទំនាក់ទំនងដោយផ្ទាល់រវាងសកម្មភាពរួមភេទ និងសុខុមាលភាពរបស់អ្នក។ ដូច្នេះ ខាងក្រោមនេះ ជាហេតុផលល្អៗមួយចំនួន អាចជួយរក្សាជីវិតផ្លូវភេទរបស់អ្នកឱ្យនៅសកម្ម៖

សម្រើបផ្លូវភេទមានន័យយ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់យើង

សិចជាប្រភពនៃសេចក្តីសុខ និងជាល្បែងលេង។ ប៉ុន្តែអ្វីដែលសំខាន់បំផុតអំពីសិចនោះគឺ មិនមែនជាការបង្កាត់ភ្លើងស្នេហ៍ពិតប្រាកដឡើយ តែជាបទពិសោធន៍នៃភាពស្និទ្ធស្នាល ភាពស្និតរមួត ស្គាល់គ្នាកាន់តែច្បាស់ឡើង ភាពឈឺចាប់ និងភាពកក់ក្តៅ។

គ្មានជីវិតផ្លូវភេទ = ជំងឺកាន់តែធ្ងន់ធ្ងរឡើង

យោងតាមវេជ្ជបណ្ឌិតបានឱ្យដឹងថា ជំងឺរ៉ាំរ៉ៃនឹងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើលែងមានជីវិតផ្លូវភេទ។ សម្រើបផ្លូវភេទជាឱសថមួយដ៏សំខាន់ នៅពេលអ្នកមានជំងឺរ៉ាំរ៉ៃ។ ប្រសិនបើអ្នកមានបញ្ហាផ្លូវភេទ ជំងឺនឹងធ្វើឱ្យអ្នកបាត់បង់ស្មារតី មួម៉ៅ ខ្វះភាពស្និទ្ធស្នាល ខ្សោយទំនាក់ទំនងជាមួយដៃគូ បញ្ហាស្នេហា និងជីវិតតោកយ៉ាក ហើយទីបំផុតជំងឺរបស់អ្នកនឹងកាន់តែអាក្រក់ឡើងៗ។ ជំងឺរ៉ាំរ៉ៃជាច្រើនរបស់មនុស្សបានធ្វើឱ្យពួកគេជួបនឹងបញ្ហាភាពស្និទ្ធស្នាល ដែលពិតជាបំផ្លាញក្តីសុខ និងសុខុមាលភាពរបស់ពួកគេ។

រួមភេទ ហើយចេះគ្រប់គ្រងជំងឺរបស់អ្នកបាន

អ្នកជំនាញផ្នែកចិត្តសាស្ត្របាននិយាយថា អ្វីដែលសំខាន់គឺ ត្រូវចេះគ្រប់គ្រងលើជំងឺ។ រឿងដែលអាក្រក់បំផុតដែលអ្នកអាចធ្វើបាននោះគឺ ការបោះបង់ពិភពលោក គូស្នេហ៍របស់អ្នក ចំណាប់អារម្មណ៍ សូម្បីតែអ្វីដែលអ្នកចង់បានបំផុតនៅក្នុងជីវិត។ ប៉ុន្តែត្រូវយល់ថា នៅពេលអ្នករួមភេទ អ្នកត្រូវប្រើលើសុខភាពរបស់អ្នក ដូច្នេះហើយអ្នកត្រូវព្យាបាលជំងឺរបស់អ្នកឱ្យបានជាសះស្បើយ។

ផ្ទុយពីការពិត ការរួមភេទអាចបណ្តាលឱ្យអ្នកកើតជំងឺត្រអក ឬជំងឺរបស់អ្នកចាប់ផ្តើមកើតឡើង ដែលមានតែខ្លួនរបស់អ្នកទេដែលអាចដឹង៕

ប្រភព: khmerpropey