ផ្សាយចេញ ៖ 19-May-2017 07:01 am   4 months ago

បន្ទាប់ពី​ទាក់ទង​គ្នាអស់​រយៈពេល​ជាច្រើន​ថ្ងៃច្រើនខែ គូស្នេហ៍​ភាគច្រើន​ស្រឡាញ់​គ្នា​ខ្លាំង​រហូត​ដល់​ហ៊ាន​ប្រគល់​ខ្លួន​ប្រាណ​ឱ្យគ្នា​ថែមទៀត។ ប៉ុន្តែ​អ្នក​កុំភ្លេចថា ការ​រួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម​អាច​ធ្វើឱ្យ​មនុស្ស​ស្រីមាន​ ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន បើទោះ​បីជាប្រើ​វិធីអ្វី​ក៏ដោយ។ ដូច្នេះ​កុំគិតដូច​គំនិត​ខាង​ក្រោម ប្រសិនបើ​អ្នក​មិន​ទាន់​ចង់បាន​កូននោះទេ៖


១. គិត​ថា ការប្រើក្បាច់​ឈរអាច​ការពារ​ពីការ​មាន​ផ្ទៃពោះ​បាន។

២. យល់ថាការប្រើប្រភេទ​ទឹក​រំអិល​មិន​ត្រឹមត្រូវ។ ព្រោះ​ប្រភេទ​ស្រោម​អនាម័យ​មាន​ទឹករំអិល​មួយ​ចំនួន​អាច​នឹង​លេច ឬធ្លុះធ្លាយ។

៣. កំហុសឆ្គង​នៅ​ពេល​យក​ស្រោម​អនាម័យ​ចេញ​ពីកញ្ចប់។ កញ្ចប់​អាច​ធ្វើ​ឱ្យ​ស្រោម​រហែក។ ដូច្នេះ​គួរតែ​សិក្សា​ជាមុនសិន។

៤. ធ្វើឱ្យខ្យល់ចូល​ទៅក្នុង​ស្រោម​អនាម័យ។ នៅពេល​ខាងស្រី​ពាក់វា​ចូល​ទៅអាច​ធ្វើឱ្យ​ហែក នៅពេល​ធ្វើ​សកម្មភាព។

៥. អ្នកភ្លេចមិនបាន​ដាក់​ស្រោម​អនាម័យ​តាម​ខ្លួន។ ដូច្នេះ​ជឿជាក់​លើខ្លួន​ឯង​ថា បញ្ហានឹង​មិនកើត​ឡើង​ឡើយ។ មាន​មនុស្ស​ជាច្រើន​ក្លាយ​ជាឪពុក​ក្មេង​ដោយសារ​តែហេតុ​ផល​មួយ​នេះ។

៦. ស្រោមអនាម័យ​ទុកនៅ​ក្នុង​កាបូប។ វាអាច​ខូច​ដោយ​សារសម្ពាធ។

៧. អ្នកគួរតែពាក់​ស្រោម​អនាម័យ នៅពេល​ចាប់​ផ្តើម​សម្រុក​ចូល។ កុំរង់ចាំដល់​ពេល​ជិតឡើង​ដល់​ចំណុច​កំពូល៕