ផ្សាយចេញ ៖ 19-May-2017 07:04 am   4 months ago

ពិត ណាស់ ការ ស្ទាប អង្អែល ជើង ជា តិចនិច មួយ ដែល អាច ធ្វើ ឱ្យ មនុស្ស ស្រី មាន អារម្មណ៍ ពុះកញ្ជ្រោល ប៉ុន្តែ នៅ មាន តិចនិច ពិសេសៗ ផ្សេងៗ ជាច្រើន ទៀត។ ពេលខ្លះ អ្នក គ្រាន់ តែ ប្រើ សមត្ថភាព តិចតួច ប៉ុណ្ណោះ។ ខាង ក្រោម នេះ ជា ចំណុច មួយ ចំនួនធ្វើ ឱ្យ កើត មានសម្រើប ដែល អ្នក មិន ធ្លាប់ បានដឹង៖

ឱបពីក្រោយ
គ្មានអ្វី កក់ក្តៅ ជាង ការ ឱបនោះ ទេ។ ការឱប ពីក្រោយ មាន ភាព សុខ ស្រួល ជាង ការ ឱប ពីមុខ។ វាអាច ឱ្យ អ្នក អាច ប៉ះអង្អែល ថ្ពាល់ គ្នា អាច ឱប គ្នា បាន ណែន ល្អ។ ការ ឱប យ៉ាង ស្និទ្ធ ពីខាង ក្រោយ ធ្វើឱ្យ មាន អារម្មណ៍ ពុះកញ្ជ្រល។

ចេះនិយាយ ភាសាផ្សេង
មនុស្សចេះ ២ភាសា មាន ភាព ទាក់ទាញ ជាង មនុស្ស ចេះតែ ភាសាផ្លូវ ការ របស់ ប្រទេស។ ភាសា បារាំង និង ភាសា អេស្ប៉ាញ ជា ភាសា ដ៏រ៉ូមែនទិច, គ្រាន់ តែ ពាក្យ ថា hello មួយ ម៉ាត់ អាច ធ្វើឱ្យ អ្នក មាន អារម្មណ៍ ពុះកញ្ជ្រោល។

ប្រើដៃ របស់អ្នក
ដៃ របស់ បុរស ជា ហេតុ ផល មួយ ដ៏ធំ។ ព្រោះដៃ ជាអ្នក ប៉ះ ប៉ូវអ្វីៗ គ្រប់ យ៉ាង ក្នុង ក្តីស្រមៃ។ បុរស អាច ធ្វើការ បាន ដោយ ប្រើ ម្រាមដៃ ទាំង១០ ហើយ វាជា ឧបករណ៍ មួយ យ៉ាង សំខាន់។ គាត់ ដឹងថា អ្វីដែល គាត់ កំពុងតែ ធ្វើ។

ស្តាប់ រឿង គ្រប់យ៉ាង
មនុស្សស្រី នឹង មាន ការ ភ្ញាក់ផ្អើល នៅ ពេល បុរស ចងចាំ រឿង តូចតាច ដូចជា ជញ្ចៀន ពេជ្រ ដែល នាង បាន ចង្អុល ក្នុង សៀវភៅ កាតាឡុក។ រឿង បែបនេះ កើត ឡើង មិនមែន ដោយ សារ តែអ្នក ចងចាំទេ ប៉ុន្តែ ដោយ សារ អ្នក បានស្តាប់។ ការស្តាប់ មិនមែន មាន ន័យថា គ្រាន់ តែបាន លឺនូវ អ្វីដែល នាង បាន និយាយ ប៉ុណ្ណោះ ទេ តែត្រូវ ទទួល យក ពាក្យ សម្តី របស់ នាង ហើយ ឆ្លើយ តប នៅពេល ក្រោយ។ ការ ងក់ក្បាល របស់ អ្នក និង ការសួរ សំណួរ ក្នុង ពេលវេលា ដែល ជាក់លាក់ មួយ បញ្ជាក់ថា គាត់ កំពុង តែស្តាប់។ នៅ ពេល គាត់ បាន ស្តាប់លឺ គាត់ នឹងចេះ បារម្ភពី អ្នក ហើយ នេះជា អារម្មណ៍ ពុះកញ្ជ្រោល ខ្លាំង ជាង គេបំផុត៕

ប្រភព: khmerpowers