ផ្សាយចេញ ៖ 20-May-2017 05:56 am   4 months ago

បារមី និងលាភសំណាង របស់អ្នកកើតឆ្នាំ ថោះ មមី មមែ រកា និងកុរ បានមកដល់ហើយ យោងតាមហោរាសាស្រ្តចក្រវាលឡ៏ចិន បានចេញផ្សាយមុននេះបន្តិច។

យ៉ាងណាម៉ិញ គេហទំព័រ អង្គរស៊ែរ អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង និងមានសុភមង្គលជារៀងរហូត។

ឆ្នាំ ថោះ (បារមីមាស រាសីខ្ពស់ត្រដែត)

  • សំណាង​ក្នុង​រឿង​ការងារ: កិច្ចការ​ងារ ទាំងឡាយ​ នឹងរីកចម្រើន​ទៅមុខ​ដោយ​សន្សឹមៗ នឹងជួបតែរឿងល្អៗ មានមនុស្សម្នា គោរពស្រលាញ៉ច្រើន។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: អ្នកប្រកបរបររកស៊ីជួញដូរវិញ មិនថាទីជិតឆ្ងាយតែងហុងផ្លែផ្កា និង ប្រមូលផលចំណេញវិល ត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អប្រសើរ​ណាស់។

ឆ្នាំ មមី (បារមីពេជ្រ រាសីខ្ពស់ត្រដែត)

  • សំណាង​ក្នុង​រឿង​ការងារ: កិច្ចការ​ងារ មាន ជោគសិរិ ហើយទោះបីធ្វើអ្វីក៏តែង ផ្តល់ជាផ្លែផ្កា មកវិញ គ្រាន់ជាទីពេញចិត្ត។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: ការប្រកបរបររកស៊ីជួញដូរវិញ បើចង់រកស៊ីចូលហ៊ុនជាមួយនឹងអ្នកដ៏ទៃ មិនគាប់ប្រសើរទេ ប៉ុន្តែ បើចង់បោះ ទុនតូចធំ សម្រាប់ខ្លួនឯងវិញ ឃើញថា គាប់ប្រសើរល្អណាស់។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

ឆ្នាំ មមែ (បារមីពេជ្រ រាសីខ្ពស់ត្រដែត)

  • សំណាង​ក្នុង​រឿង​ការងារ: មានលាភធំបំផុត ព្រមទាំងជួបនូវរឿងល្អជាច្រើននៅក្នុងជីវិត។ ចំណែកការប្រកបការងារអ្វី តែងផ្តល់ផលល្អ និងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងដែរ។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: ចំពេាះអ្នកប្រកបរបររកស៊ីវិញ បើចង់បោះទុន តូចធំ គឺពិតជាមិនខុសបំណងឡើយ ពោលគឺលាភ ល្អៗ នឹងរត់មករកអ្នកជានិច្ច។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​ក៏មានភាពផ្អែមល្អែម និងមានសុភមង្គល ស្រស់ស្រាយប្រពៃណាស់។

ឆ្នាំ រកា (បារមីមាស រាសីខ្ពស់ត្រដែត)

  • សំណាង​ក្នុង​រឿង​ការងារ: លាភ មាស លាភពេជ្រ នឹងរត់មករកអ្នកជាក់ជាពុំខានឡើយ។ ចំណែកការប្រកបការងារអ្វីមួយ តែងមានអ្នកផងទាំងពួងជួយជ្រោមជ្រែង និងផ្តល់ជាប្រយោជន៏យ៉ាងច្រើន មិនធ្លាប់មានពីមុនមកផងដែរ។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។

ឆ្នាំ កុរ (បារមីមាស រាសីខ្ពស់ត្រដែត)

  • សំណាង​ក្នុង​រឿង​ការងារ: មានការសហការពីអ្នកដ៏ទៃ និងហុចផ្លែផ្កាមកវិញ គួរជាទីពេញចិត្តបំផុត នឹងជួបតែរឿងល្អៗ មានមនុស្សម្នា គោរពស្រលាញ៉ច្រើន។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: សំរាប់អ្នកប្រកបរបររកស៊ី ជួញដូរវិញ លោកអ្នកកុំសោះអង្គើយ ត្រូវរវាសដៃ រវាសជើង បើមិនដូច្ចោះទេ លាភមាសដែលនឹងបម្រុងធ្លាក់ដល់ដៃ នឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដ៏ទៃវិញជាក់ជាពុំខានឡើយ។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​មានភាពស្រស់ស្រាយ និងមានការចេះអត់ឳនគ្នាល្អប្រពៃណាស់។

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។

ប្រភព : ហោរាសាស្រ្តចក្រវាលឡ៏ចិន (ឆុតបំផុត)

Copyrighted by Angkorshares.Asia

ប្រភព ៖ angkorshares