ផ្សាយចេញ ៖ 21-May-2017 10:20 am   4 months ago

ស្នេហាស្មោះស្ម័គ្រមានន័យថា អ្នកត្រូវចេះមើលថែគ្នា និងផ្តល់អ្វីៗគ្រប់បែបយ៉ាងឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែមានបុរសមួយចំនួនផ្តល់ក្តីស្រឡាញ់ឲ្យគូរស្នេហ៍របស់ខ្លួនមិនដល់ ១០% ផង ចំណុចនេះហើយដែលធ្វើឲ្យភាគីខាងស្រីត្រូវជួបរឿងឈឺចាប់។ ជាពិសេស ការព្រងើយកន្តើយ មិនចេះយកចិត្តទុកទៅលើមិត្តស្រីរបស់ខ្លួនតែម្តង។

ខាងក្រោមនេះជាសញ្ញាមួយចំនួន ដែលបង្ហាញឲ្យឃើញថាមិត្តប្រុសរបស់អ្នកមិនបានដាក់ចិត្តស្រឡាញ់អ្នកស្មោះនោះឡើយ៖

១. គាត់តែងតែរិះគន់អ្នក

ប្រសិនបើគាត់នៅតែបន្តរិះគន់អ្នក ហើយមិនធ្លាប់ដែលបានសរសើរអ្នកឲ្យបានគ្រប់គ្រាន់ទេ អ្នកត្រូវរំលឹកនូវអ្វីដែលគាត់ខ្វះខាត។ ហើយប្រសិនបើការធ្វើបែបនេះគ្មានប្រសិទ្ធិភាព ទេ អ្នកគួរតែគិតចំពោះគាត់ម្តងទៀត។

២. គិតរឿងផ្ទាល់ខ្លួនជាង

ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ គាត់តែតែគិតរឿងផ្ទាល់ខ្លួនច្រើនជាងគិតដល់អ្នកជានិច្ច ជាពិសេសគាត់មិនចង់ឲ្យអ្នកដឹងលឺរឿងរបស់គាត់ឡើយ។

៣. មិនខល ឬផ្ញើសារ

ប្រសិនបើអ្នកតែតែខល និងផ្ញើសារទៅគាត់រហូត តែគាត់មិនដែលខលមកអ្នកវិញសោះ នេះពិតជារឿងមួយគួរឲ្យសង្ស័យ។ ដូច្នេះអ្នកត្រូវឲ្យគាត់ជាអ្នកចាប់ផ្តើមទាក់ទងមកអ្នកមុន។

៤. គ្មានពេលវេលាសម្រាប់អ្នក

ប្រសិនគាត់ជាប់រវល់ខ្លាំងមិនអាចផ្តល់ពេលវេលាឲ្យអ្នកបានសូម្បីតែបន្តិច ចំណុចនេះបង្ហាញថា គាត់មិនបានគិតអ្នកជាចំណែកសំខាន់នៅក្នុងជីវិតនោះទេ។
គាត់តែងតែផ្តល់អទិភាពឲ្យខ្លួនឯង ដូច្នេះ អ្នកត្រូវតែអ្នកថ្មី ឬយកល្អគួរនៅតែម្នាក់ឯង និងមើលថែខ្លួនឯង…ស្រឡាញ់ខ្លួនឯងជារឿងមួយល្អប្រសើរបំផុត។

៥. យកអ្នកធ្វើជាមនុស្សលេងសើច

តើមិត្តប្រុសរបស់អ្នកចូលចិត្តយកអ្នកធ្វើជាមនុស្សលេងសើចខ្លាំងណាស់មែនទេ? នេះមានន័យថា គាត់ចាត់ទុកអ្នកមិនមែនជាមនុស្សសំខាន់សម្រាប់គាត់ទេ។

៦. មិននិយាយច្រើន

ទំនាក់ទំនងជារឿងមួយសំខាន់ណាស់ចំពោះស្នេហា ប៉ុន្តែការមិនអើពើនឹងការនិយាយ យូរៗទៅច្បាស់ជាមានបញ្ហាកើតឡើងចំពោះស្នេហាអ្នកទាំងពីរមិនខាន។

៧. គាត់មិនបញ្ចេញភាពស្និតស្នាល

ប្រសិនបើភាពស្និតស្នាលស្ថិតនៅលើអទិភាពរបស់គាត់ បានន័យថា គាត់មិនសូវជាខ្វល់ខ្វាយពីអ្នកខ្លាំងនោះទេ។

៨. មិនដែលបង្ហាញក្តីស្រឡាញ់សម្រាប់អ្នក

អ្នកតែងតែបង្ហាញក្តីស្រឡាញ់ចំពោះគាត់ តែគាត់វិញមិនធ្លាប់ដែលបានឆ្លើយតបមកវិញសោះ នេះបានន័យថា មិត្តប្រុសរបស់អ្នកមិនបានស្រឡាញ់អ្នកខ្លាំងនោះទេ៕

ប្រភព ៖ konpov