ផ្សាយចេញ ៖ 08-Jan-2017 03:54 pm   6 months ago

ភ្នំពេញ៖ កាលពីម្សិលមិញ ទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះវីដេអូ Teaser បទចម្រៀងថ្មីរបស់ តារាចម្រៀងនិយមលេងខ្លួនស្ទាយ៍បែបកូរ៉េ ឬគេហៅថាបែបស្ទាយ៍ Kpop កញ្ញា ទេព បូព្រឹក្ស ដែលមានចំណងជើងថា « Put Your Hand Up» ។

នៅក្នុងវីដេអូចម្រៀងនេះ គេសង្កេតឃើញថា រចនាបទនៃការរៀបចំតុបតែងថតគឺមើលទៅពិតជាប្លែកភ្នែកមែនទែន ដោយមានទីតាំងស្ថិតនៅតំបន់ប្រាសាទបុរាណខ្មែរ និងមានការតុបតែងសម្លៀកបំពាក់សម្តែង ជាលក្ខណៈបែបសម្លៀកបំពាក់បុរាណ កាលពីសម័យមុនទៀតផង។

លើសពីនេះទៅទៀត  សកម្មភាពសម្តែងក្នុងវីដេអូចម្រៀងនេះ ក៏មានបញ្ចូលនូវការសម្តែងក្បាច់គុនល្បុក្កតោខ្មែរ ព្រមទាំងការសម្តែងសិល្បៈល្ខោនខោល ដែលជារបាំពាក់របាំងមុខស្វាវ័យចំណាស់របស់ខ្មែរទៀតផង។ បន្ថែមពីនេះ ក្រឡេកមកសាច់ភ្លេងនៃបទចម្រៀងនេះវិញ មានភាពទាក់ទាញត្រង់ មានបញ្ចូលបទភ្លេងបុរាណខ្មែរផងដែរ ៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន តារាចម្រៀងស្រីស្រស់ស្អាត មានប្រជាប្រិយភាពខ្លាំង កញ្ញា ទេព បូព្រឹក្ស បានបង្ហាញរូបថតមួយសន្លឹក ដែលតុបតែងខ្លួនជាទេពអប្សរដ៏ស្រស់ស្អាត នៅលើទឹកដីប្រាសាទបុរាណ ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ ក៏ទទួលបានពាក្យ សរសើរជាច្រើន ពីអ្នកគាំទ្រ និងអ្នកសិល្បៈ។

បន្ទាប់ពីបង្ហាញរូបថតមួយសន្លឹក ដែលតុបតែងខ្លួនជាទេពអប្សរដ៏ស្រស់ស្អាត នៅលើទឹកដីប្រាសាទបុរាណជាក់ស្តែង ត្រូវគេនិយាយពាក្យសរសើមួយម៉ាត់ទៅលើរូបថត នោះថាទេពធិតា ក្ងោកសួគ៌ ។ ពាក្យសរសើរមួយម៉ាត់នេះធ្វើឲ្យកញ្ញា រំភើប និងសប្បាយចិត្តពេលដែលបានឃើញ ។ សម្រាប់មហាជនវិញ ក៏បាននិយាយសរសើរ កញ្ញា ទេព បូព្រឹក្ស ដែរទៅលើការតុបតែងខ្លួន បែបបុរាណ ជានារីខ្មែរយ៉ាងស្រស់ស្អាត ដែលធ្លាប់តែឃើញកញ្ញា តុបតែងខ្លួនបែបយុវវ័យ សិចស៊ី និងបែបស៊ីវិល័យសម័យថ្មី។

 

ប្រភព: khmerload