ផ្សាយចេញ ៖ 02-Jun-2017 08:25 am   4 months ago

អ្នក​ដឹង​ទេ​មនុស្ស​គ្រប់គ្នា​ចង់​បាន​ធ្មេញ​ស​ស្អាត ដូចនេះ​ពួកគេ​សម្រេចចិត្ត​ទៅ​ពេទ្យ​ធ្មេញ​យ៉ាងទៀងទាត់ ដើម្បី​រក្សា​សម្រស់​ធ្មេញ។ ប៉ុន្តែ​មនុស្ស​នៅតែ​ប្រើ​សារធាតុគីមី​ធ្វើឱ្យ​ធ្មេញ​ស។ ជា​ការពិត​ណាស់ សារធាតុ​គីមី​មិន​ល្អ​ចំពោះ​ធ្មេញ​បាន​យូរអង្វែង​ឡើយ។ វា​នឹង​បំផ្លាញ​កាចាធ្មេញ និង​ធ្មេញ​របស់​អ្នក​ដែល​បង្ក​ជា​បញ្ហា​ដល់​អ្នក។

ទោះជា​យ៉ាងណា​យើង​មាន​វិធី​ងាយៗបំផុត​អាច​ជួយ​ឱ្យ​ធ្មេញ​អ្នក​ស​ស្អាត​បាន​ដោយ​មិន​ចាំបាច់​ទៅ​ជួប​ពេទ្យធ្មេញ៖

ស្ត្របឺរី​កិន

អ្នក​គ្រាន់តែ​កិន​ស្ត្របឺរី​ស្រស់​ឱ្យ​ម៉ត់ រួច​លាយ​ជាមួយ​អំបិល។ ដាក់​វា​លើ​ច្រាស់​ហើយ​ដុស​ធ្មេញ​អ្នក​ថ្នមៗ។ ក្រោយ​រយៈពេល២-៣នាទី​លាង​សម្អាត​ធ្មេញ​ចេញ។

ថ្មី!!!!វិធី​ងាយស្រួលបំផុត​ធ្វើឱ្យ​ធ្មេញ​ស​ស្អាត​គួរឱ្យ​ទាក់ទាញ

សម្បក​ចេក

សម្បក​ចេក​ផ្ទុក​សារធាតុ​ជួយ​កម្ចាត់​កំណកកំបោរ និង​ធ្មេញ​លឿង។ អ្នក​គ្រាន់តែ​យក​សម្បក​ចេក​ខាងក្នុង​មក​ដុស​ជូត​លើ​ធ្មេញ​របស់​អ្នក បន្ទាប់មក​ដុស​ធ្មេញ​ចេញ​ក្រោយ​រង់ចាំ​រយៈពេល​ពី៥-៧នាទី។

ប្រេងដូង

យក​ប្រេងដូង​លាប​ជូត​លើ​ធ្មេញ​អ្នក និង​រង់ចាំ​រយៈពេល​ពី១៥-២០នាទី​រួច​ដុស​សម្អាត​ធ្មេញ។ ធ្វើ​បែប​នេះ​ឱ្យ​បាន២-៣ដង​ក្នុង១សប្តាហ៍​ធ្មេញ​អ្នក​នឹង​កាន់តែ​ស្អាត​ឡើង។

ធ្វើ​ថ្នាំដុសធ្មេញ​ដោយ​ខ្លួនឯង

យក​ម្សៅ​រមៀត​លាយ​ជាមួយ​ប្រេងដូង១ស្លាបព្រាកាហ្វេ​ដូចគ្នា និង​ប្រេង​ជីអង្កាម២-៣ដំណក់។ នេះ​ជា​ថ្នាំដុសធ្មេញ​ថ្មី​របស់​អ្នក។ វា​មិន​ត្រឹមតែ​ជួយ​ថែរក្សា​កាចាធ្មេញ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​ធ្មេញ​អ្នក​ស និង​ខ្យល់ដង្ហើម​ស្រស់ស្រាយ។

ថ្មី!!!!វិធី​ងាយស្រួលបំផុត​ធ្វើឱ្យ​ធ្មេញ​ស​ស្អាត​គួរឱ្យ​ទាក់ទាញ

ប្រទាលកន្ទុយក្រពើ

ប្រើ​ទឹក ឬ​សាច់​ប្រទាលកន្ទុយក្រពើ​ជូត​ធ្មេញ​របស់​អ្នក​ក្រោយ​ពេល​ដុស​ធ្មេញ​រួច។ ម៉ាស្សា​ប្រទាល​ដោយ​ប្រើ​ច្រាស់ រួច​លាង​សម្អាត​ចេញ។

ទឹក​ខ្ពុរមាត់​ក្រូចឆ្មា

អ្នក​អាច​ប្រើ​ទឹក​ក្រូចឆ្មា​មក​ខ្ពុរមាត់ ដើម្បី​សម្អាត​ធ្មេញ ធ្វើឱ្យ​ធ្មេញ​ស។ យក​ទឹក​ក្រូចឆ្មា៣ភាគលាយ​ជាមួយ​អំបិល​ម៉ត់១ភាគ រួច​យក​ទៅ​ខ្ពុរ​មាត់។ ធ្វើ​វិធី​នេះ​តែ​ក្រោយ​ពេល​ដុស​ធ្មេញ​រួច និង​អនុវត្ត​ឱ្យ​បាន២-៣ដង​ក្នុង១សប្តាហ៍។

ស្លឹក​ជីនាងវង

ប្រើ​ស្លឹក​ជីនាងវង​មក​ដុស​ធ្មេញ​ឱ្យ​បាន​ទៀងទាត់។ វា​ជួយ​ឱ្យ​ធ្មេញ​ស និង​សុខភាព​ល្អ៕