ផ្សាយចេញ ៖ 02-Jun-2017 08:31 am   4 months ago

នារដូវនេះមានភ្លៀងធ្លាក់ច្រើនណាស់ ជាហេតុធ្វើអោយសត្វផ្សេងៗបានវាចេញមកក្រៅដើម្បីស្វែងរកជម្រក។

ក្នុងចំណោមសត្វជន្លេនហើយនិងសត្វផ្សេងៗទៀត តែក្នុងនោះក៏មានសត្វម្រើមព្រះដែរ។ អ្នកប្រហែលជាធ្លាប់គិតថាសត្វល្អិតប្រភេទនេះ បង្ករគ្រោះថ្នាក់នៅពេលដែលវាចូលត្រចៀកតែប៉ុននោះ តែតាមពិតវាមិនសូវត្រឹមត្រូវឡើយ។

យោងតាមគេហៈទំព័រ ightdiagnosis បានបង្ហាញពីផលប៉ះពាល់មួយចំនួនដូចជា៖

  • បើសិនជាវាប៉ះពាល់មកលើស្បែកនឹងធ្វើអោយយើង (ឈឺស្បែក, ពងលើស្បែក,កន្ទួលលើស្បែកហើយនិងធ្វើអោយស្បែកយើងចេញពណ៌សៗដូចកើតជម្ងឺភ្លឺអញ្ចឹងដែរ)។
  • ឈឺភ្នែក,ក្រហាយភ្នែក ហើយនិងរោលភ្នែកជាដើម បើសិនជាយើងយកវាមកប៉ះនឹងភ្នែក។

ចំពោះវិធីព្យាបាលវិញ បើសិនជាអ្នកទើបតែប៉ះពាល់វាភ្លាមៗនោះទេ ចូរលាងសម្អាតនិងជម្រះកន្លែងដែលប៉ះពាល់ជាប្រញ៉ាប់។

ម្យ៉ាងវិញទៀតនៅពេលអនុវត្តន៏ដូចខាងលើេហើយនៅតែមិនបាន អ្នកអាចស្អំទឹកកកបាន។ គេហៈទំព័រ medlineplus.gov បានណែនាំថាអោយលាងទឹកជាមួយនឹងសាប៊ូអោយបានច្រើន (សម្រាប់នៅលើស្បែក) តែកុំប្រើប្រាស់អាល់កុលអោយសោះ។

ចូរចងចាំថាការឈឺចាប់វាអាចអូសបន្លាយអស់ច្រើនជាង 48 ម៉ោងឯណោះដែលវាអាស្រ័យទៅលើកម្រិតប្រតិកម្មអាឡែស៊ី នៃមនុស្សយើងម្នាក់ៗ តែបើសិនជាវាមិនបាត់ឬក៏ក្លាយជាដំបៅសូមទៅជួបពិគ្រោះជាមួយនឹងអ្នកជំនាញ។

ចំពោះពិសរបស់វាវិញគឺមានសារធាតុគីមីមួយចំនួនដែលមានដូចជា៖

  • Hydrochloric acid
  • Hydrogen cyanide
  • Organic acids
  • Phenol
  • Cresols
  • Benzoquinones
  • Hydroquinones

តាមគេហៈទំព័រ orkin បានអោយដឹងថា ចំពោះការប៉ះពាល់រហូតដល់បណ្តាលអោយស្លាប់នោះវាពិតជាកម្រខ្លាំងណាស់ តែទោះជាយ៉ាងណាអ្នកត្រូវតែជៀសអោយឆ្ងាយពីសត្វមួយនេះ។

ខាងក្រោមជារូបភាពមួយចំនួនរបស់អ្នកដែលរងគ្រោះបន្ទាប់ពីប៉ះពាល់សត្វជើងរាប់ពាន់ខាងលើនេះ។

ប្រភព ៖ khmercool