ផ្សាយចេញ ៖ 03-Jun-2017 05:17 pm   4 months ago

មានមនុស្សស្រីមួយចំនួនពុំមានបញ្ហាកើតឡើងឡើយក្នុងកំឡុងពេលនាងមានរដូវ ស្របពេលជាមួយគ្នានេះដែរ មានមនុស្សស្រីជាច្រើនទៀតតែមានបញ្ហាជាញឹកញាប់ ពេលដែលពួកគេមានរដូចម្តងៗ។

មនុស្សស្រីអាចនឹងមានអារម្មណ៍មិនល្អ គឺដោយសារតែមានការផ្លាស់ប្តូអ៍រម៉ូន ដែលកើតមាននៅក្នុងរាងកាយរបស់នារីៗ ដែលធ្វើអោយរាងកាយរបស់អ្នកនឹងថាយចុះនូវកំលាំងយ៉ាងខ្លាំង ឆាប់ហត់ និងឆាប់ភ័យផងដែរ។ ដូច្នេះហើយ យកល្អក្នុងរយៈពេល៨ថ្ងៃដែលអ្នកមករដូវ អ្នកគួតែចៀសវាងរឿងទាំងនេះ៖

ការរួមភេទដោយមិនបានការពារ៖ នេះមិនមែនជាជម្រើសល្អដែលអ្នកត្រូវមករួមភេទនោះទេ ហើយកុំជឿអោយសោះថាការួមភេទក្នុងកំឡុងពេលអ្នកមករដូវ នោះអ្នកនឹងមិនមានកូន។ តាមពិតឪកាសមានកូននៅតែមានក្នុងពេលដែលអ្នកមករដូវ។

ហាមអត់អាហារ៖ អ្នកត្រូវដឹងថា ពេលដែលអ្នកមករដូវម្តងៗ អ្នកត្រូវបាត់បង់គ្រាប់ឈាមដ៍ច្រើនរួចទៅហើយ ដូច្នេះរាងកាយរបស់អ្នកត្រូវការអាហារដើម្បីជួយបំពេញឈាមឡើងវិញ។

ជៀសវាងការងារណាដែលប្រើកំលាំង៖ អ្នកនឹងអាចមានការឈឹចុកចាប់លើថ្ទៃពោះបានប្រសិនបើអ្នក ធ្វើកិច្ចការងារធ្ងន់ៗក្នុងកំឡុងពេលអ្នកមករដូវ។

ឧស្សាហ៍ផ្លាស់ប្តូសំឡីអនាម័យ៖ ជារៀងរាល់៣ម៉ោងម្តង អ្នកគួតែផ្លាស់ប្តូរសំឡីអណាម័យ  នេះជាវិធីល្អបំផុតដែលអាចជួយការារអ្នកអោយរួចផុតពីការផ្លងរោគ និងធំក្លិនធ្វាមាស។

ត្រូវស្អាតជានិច្ច៖ អ្នកត្រូវលាងសំអាតតំបន់ឯកជនរបស់អ្នកអោយបានញឹកញាប់។

ជៀសវាងការផឹកស្រា ទឹកកក នងត្រសក់ ព្រោះវាអាចបណ្តាលអោយអ្នកមានបញ្ហាភ្លាមៗ។

ប្រភព: cambtv