ផ្សាយចេញ ៖ 09-Jan-2017 12:21 pm   9 months ago

រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលខណ្ឌដូនពេញបាននិយាយថា បុរសជនជាតិអាមេរិកម្នាក់ បានស្លាប់នៅក្នុងហាងម៉ាស្សា«LOWERY» មានទីតាំងផ្ទះលេខ២២អឺ០ ផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី០៨ មករា បន្ទាប់ពីម៉ាស្សាប្រដាប់ភេទ រហូតដល់ចេញទឹកកាម ។

make

យោងតាមស្ត្រីម្នាក់ដែលបម្រើការងារនៅហាងម៉ាស្សាខាងលើ ឈ្មោះឈុំ ស្រីទូច បានឱ្យនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញដឹងថា កាលពីវេលាម៉ោងជាង១រសៀលថ្ងៃកើតហេតុ មានបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ FREDERICK JNEMERGUT អាយុ៧៤ឆ្នាំ បានមកម៉ាស្សា ដោយបុរសរូបនេះស្រាតខោអាវចេញ ហើយឱ្យនាងយកប្រេងម៉ាស្សាលិង្គ និងពងស្វាសទាល់តែចេញទឹកកាម ។

បន្ទាប់ពីចេញទឹកកាមហើយ ស្រាប់តែបុរសអាមេរិករូបនេះ មានអាការៈមិនស្រួល គឺពិបាកដកដង្ហើម និងមានភាពដង្ហក់ត្រដរខ្យល់ ភ្លាមៗនោះ នាងបានរត់ទៅរាយការណ៍ឱ្យអ្នកគ្រប់គ្រងហាងឈ្មោះជា ពេជ្ជនី ។ ឃើញសភាពមិនល្អ ម្ចាស់ហាងម៉ាស្សាខាងលើ ក៏បានទូរស័ព្ទហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកជួយសង្គ្រោះ ប៉ុន្តែពេលដែលក្រុមគ្រូពេទ្យមកដល់ និងបានពិនិត្យឃើញថា បុរសជនជាតិអាមេរិករូបនេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

មន្ត្រីនគរបាលកាតិយាល័យកោសល្យវិច័យនៃស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ និងគ្រូពេទ្យប្រចាំតុលាការបានឱ្យយដឹងថា បុរសជនជាតិអាមេរិកឈ្មោះ FREDERICK JNEMERGUT ពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន បច្ចុប្បន្ន សពបញ្ជូនទៅដង្កល់នៅវត្តស្ទេងមានជ័យ ។

ប្រភព កោះសន្តិភាព