ផ្សាយចេញ ៖ 09-Jan-2017 04:24 pm   3 months ago

ថៃ៖ តារាម៉ូដែលស្រីសាច់.ស ខ្ចីដូចបណ្តូលចេក Jessie Vard កូនកាត់ថៃ-អៀរឡង់ វ័យ១៧ឆ្នាំ ចូលចិត្តលេងខ្លួនស៊ិចស៊ី បង្ហាញដងខ្លួនស្រលូនម៉ត់ខៃ ដែលជាអាយដលរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គមជាច្រើននោះ  ថ្មីៗនេះស្រាប់តែមានលេចធ្លាយវីដេអូឃ្លីបដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

យោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងថា ទិដ្ឋភាពក្នុងវីដេអូ ត្រូវគេស្គាល់ទីតាំង ស្ថិតនៅបារមួយកន្លែង ឈ្មោះថា «Prew Chill & Bar»  ក្នុងស្រុក Taling Chan ប្រទេសថៃ ដែលវីដេអូឃ្លីបនេះ ត្រូវបានថតឡើង តាំងពីអំឡុងពិធីបុណ្យគ្រីស្មាស់ ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ  និងទើបតែបែកធ្លាយ ត្រូវបានគេយកមកបង្ហោះនៅលើបណ្តាញសង្គមប៉ុណ្ណោះ។

d3fcae852d1a9758b394c1be924d36d649e01709

តាមរយៈវីដេអូឃ្លីប គេឃើញនាង Jessie បានអនុញ្ញាតឲ្យភ្ញៀវប្រុសៗយក Sticker (រូបស្លាកសញ្ញាណ) បិទនៅលើដើមទ្រូងរបស់នាង ក្នុងទឹកមុខមានភាពអៀនប្រៀនជាខ្លាំងផងដែរ។

សំណួរជាច្រើនលើកឡើងថា មូលហេតុអ្វីបានជានាង ហ៊ានសម្រេចចិត្តធ្វើបែបនេះ?

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបែកធ្លាយនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកមក នាង Jessie Vard ចេញមុខនិយាយបកស្រាយ ទាំងមិនលាក់លៀមដែរថា អ្វីៗទាំងអស់នាងធ្វើវាឡើង ក៏ដើម្បីតែប្រាក់ដែរ។

Jessie និយាយថា «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលរូបភាពនិងវីដេអូឃ្លីបមួយនេះ ត្រូវបានបែកធ្លាយ។ តែខ្ញុំក៏ចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំទទួលធ្វើការងារមួយនេះ អស់រយៈពេល ១ខែទៅ២ខែហើយ។ ដូច្នេះមានន័យថា កន្លងមកគឺខ្ញុំពិតជាបានធ្វើរឿងនេះយ៉ាងដូច្នេះមែន ព្រោះថានៅពេលនេះ ខ្ញុំគឺពិតជាត្រូវការលុយជាចាំបាច់»

Jessie បានឲ្យដឹងទៀតថា នាងនៅតែគោរពពាក្យសម្តីរបស់នាង ដែលនាងធ្លាប់បានសន្យាជាមួយអ្នកគាំទ្រនាងថា នាងនឹងលាឈប់ពីការងារថតរូបភាព បែបស្រើបស្រាល។ នាងមិនទទួលការងារមួយនេះម្តងទៀតឡើយ ប៉ុន្តែ Jessie ថា នាងនឹងនៅតែបន្តស្លៀកពាក់ឈុតប៊ីគីនីជាធម្មតា។ «ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនទទួលធ្វើការងារបែបនោះ ម្តងទៀតឡើយ។ តែខ្ញុំនឹងនៅតែថតរូបភាព បញ្ចេញឈុតប៊ីគីនី ដូច្នេះវានឹងផ្លាស់ប្តូរតម្លៃខ្ញុំ»

គួររំលឹកដែរថា បើតាមគេហទំព័រមួយបានឲ្យដឹងពី រឿងរ៉ាវជីវិតដ៏ជូរចត់របស់នាងខ្លះៗថា កាលពីខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ Jessie បានធ្លាប់ចេញវីដេអូមួយ ដើម្បីប្រកាសទាមទាររកយុត្តិធម៌ឲ្យឪពុករបស់នាង ដែលបានទទួលរងទុក្ខយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ប៉ូលិសពុករលួយ, ការគំរាមគំហែងអាយុជីវិត,  ការបោកបន្លំអចលនទ្រព្យ   និងចាប់ជំរិតជាដើមកាលពីដើមឆ្នាំ ២០០០  ដែលករណីអយុត្តិធម៌របស់ឪពុកនាង មិនទាន់មានដំណោះស្រាយនៅឡើយ៕

ទស្សនាវីដេអូ៖

 



4b528569708beabb202418817eb1f33ad5659272 7fafa7d1b74f1938dd43e45eabb4246d8468a491 20f01f342b96d25a94afefd9efabeb81842a07ce 83be1d921643cb2ac5e044e1d4e544cc817a2be7 600bd5524157e939398f8c436cd1051c68f3124c a9d8978ce7e6079c2464ef314056e2decf7aecb3

ប្រភព: khmerload