ផ្សាយចេញ ៖ 09-Jun-2017 04:08 am   4 months ago

អ្នករាល់គ្នាប្រហែលបានស្គាល់ហើយ កូនសិស្សស្តេចជេរលំដាប់ថ្នាក់ជាតិ ជាកំពូលអ្នកនយោបាយ ចាយសម្លេងគ្មានពីរ គឺលោក ខឹម វាសនា។ តើអ្នកស្រមៃចេញដែរឬទេ ប្រសិនបើ ខឹម វាសនា ជាប់ឆ្នោតតើបុគ្គលនេះ នឹងជេរប្រមាថកាតទានដល់ប្រជាជនខ្លួនប៉ុនណា។

ក្រមសីលធម៌ជារឿងសំខាន់ណាស់ ក្នុងប្រពៃណីខ្មែរតាំងពីដើមរហូតមក ហើយការប្រមាថកាតទានលើបុគ្គលគឺ តែងតែកើតមានគ្រប់ពេល ប៉ុន្តែ ពេលដែលខឹម វាសនា ដៀលប្រជាពលរដ្ឋខ្លួនពេញប្រទេសថា ជាឆ្កែ គឺប្រហែលជាមានទោសធ្ងន់ជាងប្រមាថព្រះមហាក្សត្រទៅទៀត។

ការដៀលពូជអំបូរខ្មែរ គួរតែត្រូវបានរាជរដ្ឋាភិបាល ពិចារណាទោសកំហុសរបស់បុគ្គលម្នាក់នេះ។ ប្រសិនបើលោក ខឹម វាសនា មិនសុំទោស សាធារណជន ជាសាធារណនោះទេ ប្រហែលជារឿងរ៉ាវនេះក្លាយជារឿងរ៉ាវចំបងក្នុងឆ្នាំ ២០១៧ នេះហើយ។

លោក វាសនា មានប្រសាសន៍ថា៖ «ប្រហែលមកពីឆ្កែ មានស្រៈ ែ ដូចខ្មែរដែរ ទើបខ្មែរថោកដូចឆ្កែ»។

ក្នុងគោលនយោបាយរបស់បុគ្គលម្នាក់ៗ តែងមាននិន្នការរៀងៗខ្លួន វីធីសាស្ត្រដើម្បីចាក់ជ្រៅ និងសាងគុណសម្បត្តិគឺមានរៀងៗខ្លួន ប៉ុន្តែ លោក ខឹម វាសនា ហាក់ដូចជាប្រឹងព្យាយាមឲ្យអ្នកតាមឱវាទខ្លួនមើលឃើញថា លោក ជាព្រះសង្គ្រោះ ដូចព្រះយេស៊ូដែរ។ ពីព្រោះថា យើងធ្លាប់ឃើញថា មានបុគ្គលធ្លាប់លូនក្រាបសំពះដល់បាតជើងរួចមកហើយ។

តើលោកអ្នកយល់យ៉ាងដូចម្តេចចំពោះទង្វើរ ដ៏ខ្មៅងងឹម គ្មានឈាមជ័រជាខ្មែរ មកតិះដៀលសណ្តានខ្មែរបែបនេះ? តើបុគ្គលនេះ គួរតែត្រូវបានព្រះមហាក្សត្រដាក់ទោសដែរឬទេ?

ទង្វើរនេះមិនមែនមានតែលោក ខឹម វាសនា តែប៉ុណ្ណោះទេ ដែលមានចារិកបាតផ្សារបែបនេះ សូម្បីតែអ្នកក្រោមឱវាទលោក ក៏និយាយចេញមក ដូចអត់ដែលស្គាល់សាលាដែរ។ និយាយឲ្យចំ មេយ៉ាងម៉េចគឺកូនអញ្ចឹងឯង។ បើមេវាឡប់ កូនវាមិនអាចជាបានទេ។

ទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព: cambodiarealnews