ផ្សាយចេញ ៖ 09-Jun-2017 04:23 am   4 months ago

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី០៨ ខែ០៦ ឆ្នាំ២០១៧ មានគូរស្នេហ៍មួយគូរ (ស្រីនិងស្រីដូចគ្នា) បានស្រឡាញ់គ្នាជាយូរមកហើយនោះ ក៏បានឈ្លោះប្រកែកគ្នា ខណះមានម្នាក់ចង់បានប្ដី ហើយម្នាក់ទៀតមិនសុខចិត្តអោយទៅ ទើបបង្កឲ្យមានការ​ភ្ញាក់ផ្អើល​ នៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ១៣​ជាន់ទី១ ភូមិត្រពាំងជួន ឃុំឆក់ឈេីនាង ស្រុកអង្គស្នួ ខេត្តកណ្តាល។

ជនរងគ្រោះដែលចង់បានប្ដីនោះមានឈ្មោះ ហ៊ុន ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណេីត​នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ននៅផ្ទះជួលកន្លែងកេីតហេតុ មានមុខរបរ​កម្មការនីរោងចក្រ ចំណែកជនសង្ស័យម្នាក់ដែលបង្ករបួសស្នាមនោះ មានឈ្មោះ ហង់ ធា( ហៅឆៃ) ភេទស្រី​(ធ្វេីប្រុស) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណេីតនៅភូមិតាំងគម្ពី ឃុតាំងក្រូច ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុជាមួយគ្នា មានមុខរបរកម្មការនីរោងចក្រ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១៨ព្រលប់ ជនសង្ស័យ​ និង​ជនរងគ្រោះ បានចេញពីធ្វេីការរោងចក្រនាំគ្នាមកផ្ទះជួល ( កេីតហេតុ) ហេីយបានចាក់សោបន្ទប់ខាងក្នុង ជជែកទាក់ពាក្យគ្នារហូតឈានដល់ជនសង្ស័យយកកូនកាំបិតចាក់ជនរងគ្រោះ ២កាំបិត ទេីបមានការស្រែកពី​ជនរង​គ្រោះ​ឲ្យគេជួយ ។ ពេលនោះមានអ្នកនៅជិតខាង និងម្ចាស់ផ្ទះមកជួយវាយបំបែកទ្វារកញ្ចក់ ដេីម្បីជួយ​ជន​រងគ្រោះ​ និងបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ។

ចំណែកជនសង្ស័យ បានយកថ្នាំកណ្តុរចាក់អកចូលមាត់លេបអស់មួយកញ្ចប់តូច បំណងសម្លាប់ខ្លួនដែរ តែត្រូវ​បានកម្លាំងសមត្ថកិច្ចទៅដល់ បញ្ជូនទៅមន្ទីរពេទ្យឯកជនបែកចានជួយសង្គ្រោះទាន់ពេលវេលា ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា មូលហេតុដែលមានករណីនេះខាងលើគឺ ជនសង្ស័យនិងជនរងគ្រោះ​ស្រឡាញ់​​រួមរស់​ជាមួយគ្នារយះពេល៣ឆ្នាំ ០៦ខែ មកហើយ និងប្រច័ណ្ឌជនរងគ្រោះ​ដែលចង់រៀបការប្តីថ្មី​តាម​ឪពុកម្តាយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្តតាម​នីតិ​វិធីច្បាប់៕

 

ប្រភព​​ ៖ jongruk