ផ្សាយចេញ ៖ 12-Jun-2017 03:13 am   4 months ago

គូរ​ដណ្តឹង​មួយ​គូរ ​បាន​ជួបឧប្បតិវហេតុ ស្លាប់ទាំងទ្វេរ គួរអោយ​​សង្វេគ​ណាស់​ ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​រួច ប៉ុន្មាន​ខែមុន បាន​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​ជា​មួយ​ឡាន​ម៉ាក​សាំយ៉ុង​បណ្តាល​ឲ្យ​ស្លាប់​នៅ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​កាល​ពី​ព្រឹក​មិញ​ មក​ដល់​ពេលនេះ​​មាន​មិត្តភក្តិ​ជា​ច្រើន​បាន​សម្ដែង​នូវ​ភាព​តក់ ស្លុត យ៉ាង​ខ្លាំង​ឥត​គណនា​ដោយ​សឹង​តែ​មិន​ជឿ​ព្រោះ​វា​កើត​ឡើង​ស្រស់ៗ​ភ្លាមៗ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​មនុស្ស​ល្អ ស្លូត​បូត ដែល​កំរ​រក​បាន ។
យោង​តាម​គណនី​ហ្វេស​បុក​ឈ្មោះ Jino Tun បាន​ឲ្យ​ដឹង​ថា​មិន​នឹក​ស្មាន​វា​នឹង​កើត​ឡើង​សោះ​ប្អូន​ៗ​ទាំង​ពីរ​នាក់​ដែល​ជា​គូ​នឹង​គ្នា​បាន​លា​ចាក​ទៅ​ហើយ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ព្រឹក​មិញ នៅ​ស្រុក​ស្រែ​អំបិល ខេត្តកោះកុង​ សូម​អោយ​វិញ្ញាណ​ប្អូន​ទាំង​ពីរ​ទៅ​អោយ​បាន​សុខ។ ប្អូនទាំងពីរស្រឡាញ់គ្នាយូរណាស់ដែរ​ មាន​គំរោងនឹងរៀបការជាមួយគ្នា​ មិត្តភក្តិបងប្អូនរងចាំថ្ងៃល្អរបស់ពួកគាត់ទាំងពីរ​ តែអកុសលពួកគាត់ទាំងពីរ​បាន​លា​ចាកមិត្តភក្តិ​ បងប្អូនទៅហើយ​ ។​ ទោះពួកគាត់មិនមានជីវិតក៏ដោយ​ តែចុងក្រោយប្អូនទាំងពីរបានស្លៀក​ពាក់​ជា​កូនកំលោះ​ ក្រមុំ​ ដោយប៉ាម៉ាក់និងបងប្អូនទាំងសងខាងដឹងលឺ​ គឺបានធ្វើវាឡើងដើម្បីបំពេញ​នូវក្តីប៉ង​ប្រាថ្នារបស់ពួកគាត់ទាំងពីរពេលដែលនៅរស់​ ។​ សូមជាតិក្រោយកុំអោយដូចជាតិនេះណាប្អូន.. នេះពិតជា​គូមែន៕
បញ្ជាក់ ខេត្តកោះកុង៖ នៅ​រសៀល​ម៉ោង​២ ថ្ងៃ​ទី​១១​ខែ​មិថុនា​២០១៧​នេះ មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង ដោយ​មាន​រថយន្ត​២​គ្រឿង​បុក​គ្នា ក្នុង​នោះ​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ចូល​ទឹក​បឹង​តាម​ដង​ផ្លូវ​ជាតិ​លេខ​48​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង បណ្តាល​អោយ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត ព្រម​ទាំង​មនុស្ស​៥​នាក់​ទៀត​រង​របួស​ធ្ងន់​ត្រូវ​បាន​គេ​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ភាគី​ខាង​រថយន្ត​ពណ៌​ក្រហម​ដែល​ធ្លាក់​ទឹក​ជិះ​​គ្នា​៥​នាក់​(ស្លាប់​២​នាក់ និង​របួស​ធ្ងន់​៣​នាក់​)​ និង​រថយន្ត​ម្ខាង​ទៀត​ជិះ​គ្នា​២​នាក់​(របួស​ធ្ងន់​ដូច​គ្នា​) ហើយ​បុរស​ដែល​រងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ឈ្មោះ មាស និរោជន៍ ជា​មន្ត្រី​ប៉ូលីស​ខេត្ត​កោះ​កុង និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ស្លាប់​ដែរ​នោះ​នៅ​ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ ប៉ុន្តែ​តាម​ប្រភព​ខ្លះ​អះ​អាង​ថា ស្ត្រី​រងគ្រោះ​គឺ​ជា​គូរ​ដណ្តឹង​និង​គ្នា​ជា​មួយ​បុរស​រងគ្រោះ​ផង​ដែរ ៕

  

ប្រភព ៖ jongruk