ផ្សាយចេញ ៖ 13-Jun-2017 03:23 am   4 months ago

ជាការពិតណាស់ ភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា មិនត្រូវបានខ្មែរ និយាយបានល្អត្រឹមត្រូវនោះទេ ប៉ុន្តែយ៉ាងណាក្តី នូវតែត្រូវបរទេសទទួលស្គាល់ថា ជាតុងនិយាយរបស់ខ្មែរ។ សូម្បីតែប្រទេសជិតខាង ក៏មានតុងតំណាងប្រទេសរបស់គេដែរ។ សព្វថ្ងៃ ភាសាអង់គ្លេស ក៏ត្រូវបានកូនខ្មែរជាច្រើននាក់ បានសិក្សាច្រើន ដូច្នេះការនិយាយល្អ ក៏មានច្រើន។ ក៏ប៉ុន្តែ ហេតុអ្វីបានជា ប្រុសស្អាតតំណាងប្រទេសកម្ពុជាក្នុងកម្មវិធី Mister National Universe 2017 និយាយភាសាអង់គ្លេស តុងយួនទៅវិញ?

ស្រុកខ្មែរមិនអាចរកបាន អ្នកចេះភាសាបរទេសច្បាស់លាស់ រូបសម្បត្តិស្តង់ដា ឈុតប្រចាំជាតិល្អស្អាតត្រឹមត្រូវ សម្រាប់បញ្ជូនទៅប្រកួតលើឆាកអន្តរជាតិ។ ក្រសួងវប្បធម៌ អត់ទើសម្តងណាសោះ ដែលគេបញ្ជូនបេក្ខភាពទៅប្រកួតរាល់ដង ហើយនាំតែភាពអាម៉ាស់អោយជាតិរាល់ដង។ អត់ចេះខ្មាសគេសោះតែម្តងឬអី ? បានជាអស់លោកអ្នកខាងក្រសួង ធ្វើដូចអត់ដឹងរឿងអីសោះអុីចឹង?

The Grand Final Night of Mister National Universe 2017 pageant will be held on Tuesday 13th, June 2017 18.00pm at the Grand Ballroom (4th flr.), Pullman Bangkok Grande Sukhumvit.
Ticket Prices: 350 / 500 Baht per person

មានអារម្មណ៍ថា ខ្មាស់ថៃណាស់។ អ្វីដែល ទើសគួរឲ្យ ខឹងចង់គប់ដុំថ្មគឺម្កុដរបស់ អប្សរា តែបែរជាតួប្រុសយកទៅ ពាក់។ ចង់មានន័យថាម៉េច? ចង់ប្រាប់ពីស្អី? ខ្មែរយើងមានអប្សរាប្រុសហើយ? មកពីខ្មែរគ្មានអ្នកច្នៃម៉ូដ ទើបនាំគ្នាទៅជាវមួយឈុតនេះពីសៀម ។ សៀមប្រើឈុតនេះប្រកួតម្តងហើយ ទើបលើកនេះទម្លាក់មកអោយខ្មែរស្លៀកអោយខ្មាសគេម្តង។

បើទោះជាខ្មែរមិនមែនម្ចាស់ភាសាដើមអង់គ្លេស តែទំនាក់ទំនងគ្នាដោយប្រើភាសាមួយនេះដូចជាទូលំទូលាយដែរ ហេតុអីក៏ម្តងហើយម្តងទៀត នៅតែយកមុខមាត់ប្រទេសទៅចោលកណ្តាលវាលចឹងកើត! ខ្ញុំខ្មាស់ជំនួស។ និយាយត្រូវគ្មានសូម្បី១ចំនុចទទួលយកបាន ភាសា យ៉ាប់ ឯឈុតវិញដូចរបស់អប្សរា ចំនែកដងខ្លួនវិញដូចជ្រូក។

ក្រសួងវប្បធម៌បញ្ជូនទៅមែន? បានជានាំភាពអាម៉ាសមកអោយខ្មែរ លក់មុខលក់មាត់លេីឆាកអន្តរជាតិចឹង? ទាំងរូបរាង ទាំងការស្លៀកពាក់ ទាំងភាសាបរទេស ទាំងកាយវិការ គួរឈប់បានឈប់ទៅ។

មេត្តាអ្នករៀបចំកម្មវីធីឆ្នាំក្រោយគួរតែមានការកែប្រែ ប្រកាសរកបុរសដែល មានលក្ខណះអាចទៅរួច ធម្មតាទេរកមនុស្សអាចថាមិនល្អគ្រប់១០តែយើងអាចមានពេលវេលា មួយឆ្នាំ ទាំងម៉ូតសំលៀកបំពាក់ អាចបណ្តុះ គាត់ ទាំងភាសា ទាំងចំណេះដឹងទូទៅដែលពាក់ព័ន្ធ រួមទាំងរូបរាង ដូចជាការហាត់ប្រាណយកសាច់ដុំ ការថែរក្សាសំរស់ នឹងអ្វីក៏ដោយអោយតែនៅខ្វះខាត មិនមែនរាល់ឆ្នាំគិតតែរុញទៅទាំងខុសឆ្គងចឹងទេ។

ចេះខ្មាស់ថៃឬអត់? ម្កុដអប្សរា ទៅជារបស់ប្រុសតាំងពីសម័យណា? ឈប់លក់មុខ ខ្មែរ ដោយសារតែអំពេីល្ងិតល្ងង់របស់ពួកអ្នកឯងទៅ អាសូរកូនខ្មែរជំនាន់ក្រោយផង។

បើមិន យល់ច្បាស់ពីសិល្បះ វប្បធម៍របស់ខ្មែរ យើងទេ កុំចេះតែផ្វើតាមអំពើចិត្តខ្លួនឯង ត្រូវសិក្សាផង។

អប្សរា សម្គាល់លើផ្នែកណាជាពិសេស? អាចទេ លើម្កុដ? អប្សារា មានន័យដូចម្តេច? ជាស្រីសួគ៍ មិនមែនប្រុសសួគ៍ ក៏មិនមែនមនុស្សសួគ៍ទេមែនទេ? ព្រះរាម ក្រុមណា យកម្កុដទម្រង់នេះទៅពាក់? របាំរាមកេរ្តិ៍ណាមួយដែលធ្លាប់ពាក់ម្កុដនេះ ? បើសៀមបានជាប្រើទម្រង់ម្កុដនេះ បំភ័ន្តកាឡៃឱ្យប្រាសចាកទៅហើយ ចុះខ្មែរស្អីដែរ???

គ្រប់កម្មវិធីប្រឡង បវរកញ្ញា បុរសឯក លើលោកនេះសុទ្ធតម្រូវឲ្យអ្នក រចនាម៉ូដរបស់ប្រទេសនី១ៗដែលចូលរួម គឺត្រូវច្នៃសម្លៀកបំពាក់ឈុតតំណាងប្រទេសនី១ៗ ដើម្បីរំលេចនៅឈុតស្រស់ស្អាតប្រចាំប្រទេសនី១ៗក៏ដូចជាបង្ហាញនូវគំនិតច្នៃប្រឌិតថ្មីរបស់វិចិត្រករដែលបានច្នៃបញ្ចូលនូវក្បាច់ផ្សេងៗលាយឡំទាំងបុរាណទាំងសម័យ ដើម្បីឲ្យឈុតនោះមានភាពប្រណិត ស្អាត លេចធ្លោ សាកសមនឹងបានពានរង្វាន់ឈុតល្អឯកប្រចាំកម្មវិធីនី១ៗ ប៉ុន្តែនៅខ្មែរយើងវិញប្រជាជនភាគច្រើនគាត់មិនទាន់យល់របបនៃកម្មវិធីគេ ច្បាស់អញ្ចឹងហើយបានគាត់នៅតែយល់ច្រឡំ ហើយពួកគាត់មានជំងឺមួយគឺជំងឺទើស គឺទើសគ្មានហេតុផល គ្មានលក្ខខណ្ឌ។

ប្រភពដើម៖ Jetra Ananda Kong