ផ្សាយចេញ ៖ 15-Jun-2017 04:30 am   3 months ago

ភ្នំពេញ: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពនិស្សិតស្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់ទាំងមិនដឹង មូលហេតុ សង្ស័យមកពីជំងឺផ្លូវចិត្ត ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្ទះលេខ៣៩ ផ្លូវបេតុងទី៤ ក្រុម៦ ភូមិកោះអណែ្តត សងា្កត់ទួលសងែ្ក២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ លី បញ្ញាវតី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មុនពេលកើតហេតុឪពុករបស់ជនរងគ្រោះឈោ្មះ សាង ងួនលី អាយុ៦៧ឆ្នាំ ដែលស្នាក់នៅផ្ទះជាន់ខាងក្រោម បានឡើងទៅលើផ្ទះជាន់ទី២ ដល់មុខបន្ទប់កូនស្រី ក៏គោះទា្វរ ហៅមិនឭឆើ្លយ ក៏យកកូនសោចាក់ទា្វរ​បន្ទប់​បើក​ទៅឃើញកូនស្រីរបស់ខ្លួនចងក ជាប់ទៅនឹងចម្រឹងបង្អួច និងក្រម៉ា សា្លប់បាត់ទៅហើយ។

បន្ទាប់មក ឪពុកមា្តយ បងប្អូនក្រុមគ្រួសារសព បានអះអាងថាជនរងគ្រោះខាងលើនេះធា្លប់មានជំងឺផ្លូវចិត្ត (សរសៃប្រសាទ) ហើយបច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិ​ធើ្វបុណ្យ​តាមប្រពៃណី៕

ប្រភព ៖ jongruk