ផ្សាយចេញ ៖ 22-Jun-2017 02:07 pm   3 months ago

ស្រុកកំពង់ត្រាច (ខេត្តកំពត) ៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៣០ នាទី បានបង្ក្រាបល្បែងស៊ីសង (ជល់មាន់ និងអាប៉ោង) នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាច ខាងកើត ស្រុកកំពង់ត្រាច ។ ឃាត់ខ្លួនមនុស្សបានចំនួន ០៥ នាក់ (ប្រុស) រួមមាន : ១.ឈ្មោះ លឹម ទ្រី អាយុ ៣៣ឆ្នាំ ២.ឈ្មោះ សួង ដូ អាយុ ៤៦ ឆ្នាំ (អ្នកទាំងពីរនៅភូមិ-ឃុំខាងលើ) ៣.ឈ្មោះ កែវ ដុង អាយុ ៤២ឆ្នាំ នៅភូមិកោះស្នា ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ៤.ឈ្មោះ ទូច ធឿន អាយុ ៤០ឆ្នាំ នៅភូមិចំបក់ទឹម ឃុំគីរីចុងកោះ ស្រុកគីរីវង្ស ខេត្តតាកែវ និង ៥.ឈ្មោះ ម៉ៅ ជន អាយុ ៥២ឆ្នាំ នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច និងដកហូតបានមាន់ជល់ចំនួន ០៦ ក្បាល កម្រាល លេងអាប៉ោង និងម៉ូតូចំនួន ១៥ គ្រឿង ។ បច្ចុប្បន្នអ្នកទាំង ០៥ នាក់ កម្លាំងយើងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕