ផ្សាយចេញ ៖ 09-Jan-2017 11:02 pm   4 months ago

ពាក្យ fap ជាពាក្យមិនផ្លូវការសម្រាប់សម្ដៅទៅលើន័យនៃសកម្មភាពមួយដែលបុរសៗ ភាគច្រើនបុរសដែលនៅលីវតែងតែធ្វើ ហើយមិនបាច់រ៉ាយរ៉ាប់

រៀបរាប់លម្អិតក៏ប្រហែលជាប្រិយមិត្តបានយល់ហើយពីពាក្យនេះ។ តែប្រិយមិត្តមិនដឹងទេថាការ fap ច្រើនពេកធ្វើឱ្យស្លាប់បាន, ដឹងថាស្លាប់ដោយរបៀបណាទេ? តោះអានរឿងខ្លីទាក់ទងនឹងការ fap របស់កម្លោះសារ៉ាទាំងអស់គ្នា៖
blogger-image-2084135549

សារ៉ាជានិស្សិតឆ្នាំទី៣នៅសកលវិទ្យាល័យក្នុងស្រុកមួយ។ គាត់បានជួលផ្ទះនៅម្នាក់ឯងក្នុងតម្លៃថោកសមរម្យ។ កន្លងមក, សារ៉ាមិនដែលចេះ fap នោះទេ ព្រោះមិនធ្លាប់ដឹង មិនធ្លាប់សាក។ តែមានថ្ងៃមួយ, សារ៉ាបានចុចអានអត្ថបទព័ត៌មានដែលរៀបរាប់ថា ការ fap អាចជួយឱ្យមានសុខភាពល្អ។ សារ៉ាឆ្ងល់ណាស់ថាតើ fap ជាអ្វី ទើបគាត់ចុចអានព័ត៌មានលម្អិត។

ក្រោយពីសារ៉ាបានស្វែងយល់ពីវិធីនៃការ fap ហើយ, គាត់ក៏សាកល្បង។ គាត់បានដោះសម្លៀកបំពាក់ចេញទាំងអស់ហើយចាប់ផ្ដើម…(…) ក្រោយពីប្រព្រឹត្តបានសម្រេច សារ៉ាមានអារម្មណ៍ស្រណុកស្រួលក្រៃលែង។ សារ៉ាចាប់ផ្ដើមវក់ fap គ្រប់វេលា មានពេលខ្លះមួយថ្ងៃគាត់ fap ដល់ទៅ៦ដងក៏មាន។

ព្រឹកមួយ, ជួនជាថ្ងៃអាទិត្យ, សារ៉ាបើកភ្នែកភ្ញាក់ឡើងក៏នឹកឃើញដល់ការ fap ក៏តាំងយកទូរស័ព្ទរបស់គាត់មកបើកមើលរឿងអាសអាភាសជប៉ុនហើយក៏ចាប់ផ្ដើម fap។ ដោយការ fap ញឹកហួសហេតុពេកភ្លេចបាយភ្លេចទឹក សារ៉ាក៏កាន់តែស្គមស្គាំងអស់កម្លាំងល្ហិតល្ហៃ។

ពេលថ្ងៃត្រង់, សារ៉ាបានដើរចេញទៅក្រៅផ្ទះដើម្បីរកទិញម្ហូប។ ដោយចិត្តរវល់គិតដល់តួកុនជប៉ុន ហើយអារម្មណ៍រវើរវាយបូករួមនឹងមិនសូវមានកម្លាំងផងនោះ, សារ៉ាដើរឆ្លងថ្នល់ស្រាប់តែត្រូវឡានបុកងាប់។

ប្រភព :Runthut