ផ្សាយចេញ ៖ 10-Jan-2017 06:57 am   10 months ago

ភ្នំពេញ ៖ តារាសម្តែងដែលផ្តើមចេញពីចំណុចទាក់ទាញ តាមរយៈដើមទ្រូងម្នាក់ទៀតហើយ គឺកញ្ញាពៅ វីរិយ៉ា ហាក់បង្ហាញសកម្មភាពសម្រស់ដើមទ្រូង គ្រប់ការបង្ហាញវត្តមានក្នុងសង្គមសិល្បៈ ។

ថ្មីៗនេះ នាងបានចូលរួមកម្មវិធីខួបកំណើតមិត្តរួមអាជីព ក្នុងឈុតសម្លៀកបំពាក់យ៉ាងសិចស៊ីផ្អើលភ្ញៀវ ចូលរួមគន់មើលដើមទ្រូងមូលក្លំ របស់នាងមិនដាក់ភ្នែក ។

តារាថ្មីមួយដួងទៀតហើយ ដែលបានបង្ហាញនូវភាពសិចស៊ីយេរៗនៃការសម្ញែងដើមទ្រូង ដែលកំពុងតែបង្ហាញនូវការរិះគន់មិនពេញចិត្តពីសំណាក់ទស្សនិកជន ក៏ដូចជាការមិនសប្បាយចិត្តពីសំណាក់មន្ត្រីក្រសួងទទួលបន្ទុកវប្បធម៌ ។ យ៉ាងណាមិញ តួសម្តែងសាច់សរលោងនាងពៅ វីរិយ៉ា ហៅយ៉ាយ៉ាឃ្វីន បានព្រលែងសាច់ដើមទ្រូវយ៉ាងចំហតែម្តង ធ្វើឲ្យទាក់ចិត្តអ្នកគយគន់ពិសេសប្រុសៗតែម្តង។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង យ៉ាយ៉ាបានប្រាប់ថា ដើមទ្រូងរបស់នាងដែលមានសភាពមូលក្លំនេះ ជាដើមទ្រូងបែបធម្មជាតិផ្តល់ឱ្យពិតប្រាកដ មិនបានកែកុនតាមរយៈម្ជុលវិទ្យាសាស្ត្រអ្វីនោះទេ នាងអាចស្បថជូនទៀតផង បើនាងទៅពង្រីកឱ្យធំនោះ ។

ការបង្ហាញនេះ មានអ្នកខ្លះថា នាងយកដើមទ្រូងបែបកែច្នៃបច្ចេកវិទ្យា មកបង្អួតគេ តែការណ៍ពិតគ្មាននោះទេ ។ នាងថា ការលេងវិធីបែបនេះ ដើម្បីឲ្យមហាជនបានស្គាល់ ក្នុងពេលដែលអាជីពសិល្បៈរបស់នាង កាន់តែមមារញឹកខ្លាំង ជាពិសេសការងារសម្តែងកុននាងបានបន្តពីមួយរឿងទៅមួយរឿងរហូតហូហែរតែម្តង ។

យ៉ាងណា នាងពិតជាដឹងថា ការធ្វើបែបនេះ ក្នុងការបង្ហាញសម្រស់ដើមទេ ពិតជាមិនអាចគេចផុតពីអ្នករិះគន់ឡើយ តែនេះ
មិនមែនជារឿងមិនល្អនោះទេ សម្រាប់អ្នកសម្តែងម្នាក់ស្របពេល ក្នុងការសម្តែងតែងតែមានឈុតឆាកស្នេហារោលរាលជារឿងធម្មតា ។

ម្យ៉ាងទៀត នាងសូមបញ្ជាក់ដោយត្រង់រាល់ពេលនាងបង្ហោះជារូបភាបសិចស៊ីបែបនេះ លើបណ្តាញសង្គម មានអ្នកខ្លះចូលចិត្តខ្លះមិនសប្បាយចិត្តទេ ថែមទាំងចំអកឲ្យនាងយ៉ាងសុសសាច់ តែនាងមិនទៅឈឺក្បាលព្រឺខ្លួននោះទេ រឿងអីមិនល្អនាងមិនបានទៅឆក់ប្លន់គេឯណា ។
បើទោះបីជានាងហ៊ានពើងទ្រូងចេញគល់សាច់បែបនេះ នាងមិនឱ្យលើសទម្រង់ដូចរាល់លើកដែលនាងបង្អួតនេះទេ សុំត្រឹមតែប៉ុណ្ណឹងៗ គឺគ្រប់គ្រាន់ នាងមិនអាចទៅដល់ថ្នាក់ចេញអស់ពីខ្លួន រហូតចេញបម្រាមហាមឡើងប៉ុស្តិ៍ នាងមិនអាចធ្វើខ្លួនដល់ចំណុចទាំងនោះឡើយ ។

តារាសិចស៊ីជើងថ្មីរូបនេះបន្តថា ក្នុងសិល្បៈរាល់ការសម្តែងផលិតករ ឬអ្នកដឹកនាំរឿងច្រើនតែដាក់តួនាងជាតារាសិចស៊ីស្ទើរតែគ្រប់រឿងដែលនាងហាក់ទទួលយកសភាពបែបនេះទៅហើយពីមុនខ្មាស់ដែរតែពេលនេះកាត់បន្ថយបានច្រើនហើយ។នាងអះអាងថាដើមទ្រូងដែលមាននេះ នាងទទួលស្គាល់ថាស្អាតល្អដូចរបស់កែតែនេះជាធម្មជាតិ និងសឹងតែមើលច្រឡំរបស់ក្លែងក្លាយតែគ្មាននោះទេ។

ពៅ វីរិយ៉ា នាងជាតារាសម្តែងដើរតួជាលក្ខណៈឆ្នាស់ឆ្នើម កាចនិយមសម្ញែងភាពសិចស៊ី តាំងតែពីចូលសិល្បៈពីដំបូងមក។ ពីមុននាងជាថៅកែហាងលក់កាហ្វេមួយកន្លែង ប៉ុន្តែមកទល់ពេលនេះ យ៉ាយ៉ាបានបានបើកអាជីវកម្មលក់គ្រឿងអលង្ការពេជ្រជាមួយមិត្តភក្តិ ដែលមុខរបររបស់នាងនៅម្តុំវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលកំពុងតែដំណើរការយ៉ាងរលូន។

ប្រភព៖kohsantepheapdaily