ផ្សាយចេញ ៖ 04-Jul-2017 05:30 am   3 months ago

ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណថា ទើបតែត្រូវបានក្រុមហ៊ុនម្សៅផាត់មុខ ជួលដើម្បីដើរតួថតស្ពតពាណិជ្ជកម្ម ដែលទទួលបានតម្លៃខ្លួនមិនតិចនោះទេ ទើបធ្វើឲ្យអ្នកនយោបាយវ័យក្មេងរូបនេះ ហាក់កាន់តែមានមុខមាត់កាន់តែល្បីឡើង ។

ហើយកាលពីពេលថ្មីៗនេះ នាងក៏បង្ហើបប្រាប់មហាជនថា នាងមានគម្រោងថតខ្សែភាពយន្តខ្នាតធំបំផុតប្រចាំប្រទេសទៀតផង ពិតជាធ្វើឲ្យអ្នកនិយមលេងអិនធឺណិត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានលេចលឺព័ត៌មានមួយនេះ ។

រីឯតម្លៃខ្លួនរបស់ អ្នកនយោបាយវ័យក្មេង ដែលកំពុងតែឈានជើងចូលក្នុងវិស័យសិល្បៈរូបនេះ ត្រូវបានគេបង្ហើបថា ធី សុវណ្ណថា ត្រៀមថតរឿងភាគខ្នាតធំ ដំបូងបង្អស់ដែលមានតម្លៃខ្លួនជិតមួយលានដុល្លារឯណោះ ពិតជាមិនធម្មតាមែន ៕

 

ប្រភព: camnews