ផ្សាយចេញ ៖ 05-Jul-2017 04:10 am   3 months ago

ពាក្យថាប្តឹងគឺកំពុងពេញនិយមខ្លាំងនៅស្រុកខ្មែរ បន្ទាប់ពីកញ្ញាធីសុវណ្ណថាហៅថាជួបប្តឹង យកឈ្នះដៃគូរបក្សដិបក្សជាច្រើននាក់មកហើយ ក្រោយដាក់ពាក្យបណ្តឹងទៅប្រព័ន្ឋតុលាការ។ ថ្មីនេះពាក្យបណ្តឹងអាចនឹងកើនចំនួនទៀត ក្រោយពេលលោកខឹមវាសនា សម្រេចអោយបក្សដាក់ពាក្យបណ្តឹងទៅអាចារ្យធំ ដែលបានជេរប្រមាថបក្សជាមួយ

សមាជិកបក្សខ្លួន។ រឿងកក្រើកនេះមិនទាន់ចប់ផង លោកខឹមវាសនាកាលពីម្សិលមិញនេះ បានបង្ហោះសារមួយជា សាធារណៈ នៅអាខោនផ្ទាល់ អោយ ប្អូនស្រីដែលកំពុងធ្វើការនៅកូរ៉េ បើចង់ដាក់ពាក្យបណ្តឹងគឺអាចប្តឹង​មនុស្ស ដែលប្រមាថនាងថាជាស្រីសំផឹង បន្ទាប់ពីប្អូនស្រីនោះបានបង្កើតល្បែងសំណួរចម្លើយជាន័យឌឺដងដល់អ្នក មិនយល់សម្ព័ន ឬ អ្នកប្រឆាំងសម្ព័ន ដោយសំណួរខ្លួនចោទសួរទៅអ្នកចូលរួមល្បែងកំសាន្យនោះអោយរកចម្លើយថា  តើអ្វីទៅជាចោរថង់យាម ចូលរៀបរាប់? និងមានសំណួរជាច្រើន

ទៀតផង ។​ ក្រៅពីនេះ នៅក្នុងខំមិន ជាមួយការសែរ យើងឃើញសមាជិកពល LDP ខ្លះបានសរសេរថា គួរតែដាក់ ពាក្យបណ្តឹងដើម្បីលុបបំបាត់មនុស្សខូច ដើរជាប្រមាថគេ​ ។ យើងមិនទាន់ដឹងថា សង្រ្គាមជួបជេរ ដែលប្តូរមកជា ជួបប្តឹងនេះ នឹងបន្តកំដៅ ឬ គ្រាន់តែជាការគម្រាម ។ គួរបញ្ចាក់ថា ឥទ្ឋិពលការស្រលាញ់មេដឹកនាំ មិនថាប្រទេសណា ក៏ដូចប្រទេសណាដែរ ជនរងគ្រោះច្រើនជា អ្នកគាំទ្រ ការបាក់បែកក្រុមគ្រួសារ បងប្អូន ជម្លោះផ្ទៃក្នុង ប្រទេស ជាក់ស្តែងកម្ពុជា កើតជាតំបន់ស្តេចក្រាញ់ លើកទង់បះបោរ ចែកប្រទេស គឺកើតចេញពីចិត្តរាស្ត្រ អោយ តម្លៃលើបក្សពួកជាងតម្លៃជាតិ ៕

 

ប្រភព: tikrongposts