ផ្សាយចេញ ៖ 07-Jul-2017 08:26 am   3 months ago

យោងតាម ស្តេចហោរាចិន បានឲ្យដឹងថា ថ្ងៃនេះ ថ្ងៃពិសេស មហាវិបុលសុខ ចំរើនជោគជ័យ សេរីមង្គល ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៧ ជាថ្ងៃដ៏មហាអស្ចារ្យ ថ្ងៃមានបារមីតេជះ ឈ្នះអស់មារសត្រូវ ប៉ងប្រាថ្នាអ្វីតែងតែសំរេច និងជាថ្ងៃជា វេលាល្អបំផុតសំរាប់អ្នកកើតឆ្នាំ ជូត​ ខាល ថោះ រោង មមី មមែ រកា ច កុរ ! ឆ្នាំទាំង ៩ នេះ សុទ្ធសឹងតែជាឆ្នាំដែលទេវតាបានកំណត់រួចរាល់ហើយ ថានឹងទទួលបាន លាភសក្ការះ ទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់និងវត្ថុមានតម្លៃ គ្រឿងប្រដាប់លំអរគេហដ្ឋាន ដីធ្លី ឬបានឡើងបា្រក់ខែ និងមុខតំណែងផ្សេងៗ ហើយក៏ជាថ្ងៃដែល ទេវតានឹង ប្រទានលាភ និងទ្រព្យ នាំសំំណាងល្អ ដល់ឆ្នាំទាំង ៩ នេះ ជាក់ជាមិនខាន ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភទាំងនោះ។

ជាមួយគ្នានេះដែរ គេហទំព័រអង្គរស៊ែរ ដត់អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។

ថ្ងៃទី ៧ ខែ ៧ ឆ្នាំ ២០១៧ មានឆ្នាំចំនួន ៩ មានរាសីខ្ពស់ត្រដែត ក៏ព្រោះតែហេតុផល ៧ យ៉ាងនេះដែរ : 

  • បុគ្គលិកលក្ខណៈ : ជានិច្ចកាល​តែងតែ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ពោរពេញ​ដោយ​ភាពស្វាហាប់ និង រវៀសរវៃ​។ ពួកគេ​គឺជា​មនុស្ស​ដែលមាន​ភាព​ឈ្មុសឈ្មុល រហ័សរហួន ពោរពេញ​ដោយ​ថាមពល និង​ភាព​ប្រកួតប្រជែង​។ នៅពេល​ឱកាស​មកដល់ បុគ្គល​កើត​ខែ​នេះ​តែងតែ​ជាម​នុស្ស​ដែល​ចេះ​ឆក់យក​ឱកាស​បាន​យ៉ាង​ល្អប្រសើរ​បំផុត​។
  • ចំណុចខ្លាំង : ក្លាហាន​, ប្តេជ្ញា​មោះមុត​, មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង ឈ្មុសឈ្មុល មានសណ្តានចិត្តល្អ មានចិត្តបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកមានអាសន្ន និងមានសមត្ថភាព ក្នុងការរកប្រាក់។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ឆ្នាំជូត (សត្វកណ្តុរពោះស កណ្តុរពាំកែវ)
ធាតុទឹកទន្លេ មហាសមុទ្ទ រមែងជាមនុស្សមានសតិបញ្ញាច្រើន ចិត្តបុណ្យ សន្ធរទាន ធ្វើរាជការ នឹងមានកិត្តិយស ចំរើនឈានទៅមុខ នឹងមានខ្ញុំបំរើ ទាសះ បរិវាច្រើន។

  • ប្រសិនបើធ្វើស្រែចំការ ឬធ្វើជំនួញនឹង មានកំរៃបានទ្រព្យច្រើន
  • ត្រូវកាលគ្រាដែល ព្រះរាជាសត្តលុង បានធ្វើដំណើរទៅគ្រប់គ្រងប្រទេស លំបាកកាលពីនៅតូច ហើយចំរើនឈានទៅមុខ​នៅពេលធំឡើង ល្អណាស់។
  •  

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំខាល (ខ្លាដំបង ធាតុឈើស្ងួត)

  • ជាមនុស្សរក្សាវាចាសត្យ ស្រឡាញ់ឈ្មោះ សម្លេង កិត្តិយស ច្រើនជាងប្រាក់ ជតជីវិតនឹងឡើងៗរហូតខ្ពស់កប់ពពក
  • បើបំរើការរាជការនឹងបានជាធំ មានយសសក្តិថ្គុំថ្កើន សក្តិខ្ពស់
  • បើធ្វើស្រែចំការ ច្បារដំណាំ ក៏ល្អ មានបរិវារច្រើន
  • បានក្លាយជាម្ចាស់ភូមិស្រុក គ្រប់គ្រងនគរ មានអំណាងច្រើន និងមានមនុស្សម្នាផងទាំងពួង គោរពស្រលាញ់រាប់អានផងដែរ។
  •  

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំថោះ (ទន្សាយ ឥសីចឹញ្ចឹម)

    • ជាមនុស្សមានបុណ្យវាសនា ទោះបីត្រកូលទាសះ ក៏នឹងបានជាធំមានមនុស្សរាក់ទាក់ គាប់ចិត្តច្រើន
    • បើធ្វើរាជការ នឹងបានជាខុណ្នាងជិតស្និទ្ធ យសសក្តិធំ មានអំណាច
    • បើធ្វើស្រែចំការ ច្បារដំណាំ នឹងមានផលឲ្យកំរ៉ៃរីកលូតលាស់ល្អ
    • បើធ្វើជំនួញ នឹងបានធ្វើជាសេដ្ឋី
    • បើជាមនុស្សស្រី ឬប្រុស នឹងបានក្លាយជាលោកស្រី ឬលោកនាយ។

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំរោង (ពស់ថ្លាន់ វាសនាម្ចាស់ភោគផង)

    • ជាមនុស្សមានចិត្តបុណ្យ ចិត្តកុសល និងមានលាភជួយជោគល្អ ក្នុងការធ្វើដំណើរជារឿយៗ
    • បើធ្វើរាជការ នឹងបានឈានទៅមុខ ព្រោះយកអាសាចៅហ្វាយនាយល្អ ជាទីស្រឡាញ់រាក់ទាក់នៃមនុស្សទូទៅ
    • បើធ្វើស្រែចំំការ ច្បារដំណាំ ឬ ជំនួញរកស៊ីអីនោះ នឹងបានរីកចំរើនលូតលាស់ល្អ បានផលកំរ៉ៃល្អ។

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំមមី (សេះ អស្សរាជ ល្អណាស់)

    • នឹងមានយសបណ្តាលសក្តិ៍ មានទីពឹងពាក់អាស្រ័យ មនុស្សឧបត្ថម្ភគាំទ្រល្អ
    • បើធ្វើរាជការនឹងចំរើនឈានទៅមុខឆាប់រហ័ស អ្នកធំស្រឡាញ់រាក់ទាក់
    • បើធ្វើស្រចំការ ច្បារដំណាំទោះបី ជួញដូរក៏នឹងចំរើនរីកលូតលាស់ល្អ មានផលកំរៃ មានទ្រព្យច្រើន
    • បើធ្វើជំនួញជួញដូររកស៊ី នឹងមានលាភ មានជ័យ មានសេរីសួស្តី លុយកាក់ ទ្រព្យសម្បត្តិហូរចូលហូរហៀរ។

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំមមែ (ពពែ ព្រះរាជាចឹញ្ចឹម មានជោគវាសនាល្អណាស់)

    • ធាតុមាសទឹកដប់សាច់បរិសុទ្ធ ជាមនុស្សមានចិត្តបុណ្យសន្ធរទាន មានសតិបញ្ញាឆ្លាតវៀងវៃល្អ ឆ្លាតស្គាល់ដឹងនូវដើមទងនៃមនុស្សទូទៅ
    • បើធ្វើរាជការ ការងារលួង នឹងឈានទៅមុខឆាប់រហ័ស អ្នកបង្គាប់ បញ្ជា ស្រឡាញ់រាក់ទាក់ទំនុកបំរ៉ុង
    • បើធ្វើស្រែចំការ ឬធ្វើជំនួញរកស៊ី វិញ នឹងមានទ្រព្យសម្បត្តិច្រើន ជោគជ័យ នឹងជួបតែមនុស្សល្អៗជានិច្ច។

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំរកា (មាន់ទេវតាចឹញ្ចឹម ត្រជាក់ត្រជុំល្អណាស់)

    • ជាមនុស្សមានសតិបញ្ញា វៀងវៃមុតស្រួច មានចំណេះវិជ្ជា ចំណេះដឹងល្អណាស់
    • បើធ្វើរាជការនឹងបានជា មន្រ្តីខនណាង យសសក្តិ៍ខ្ពស់
    • បើធ្វើស្រែចំការ ឬធ្វើជំនួួញជួញដូរ រមែងកាក់កប លុយហូរចូលមកឆឹបៗតែម្តង

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំច (សុនខ មនុស្សចឹញ្ចឹម)

    • លំបាកពីតូច លុះធំឡើង នឹងមានយស បណ្តាសក្តិ៍ខ្ពស់ មានកិត្តិយសប្រាកដទូទៅ ក្នុងដែនផ្សេង
    • គិតធ្វើការងារណាៗ នឹងសំរេចគ្រប់យ៉ាង គ្រប់ប្រការ។
    • បើធ្វើរាជការ ការងារ ហ្លួង នឹងបានជាធំជាដុំ មានទាសះបរិវាច្រើន
    • បើធ្វើស្រែចំការច្បារដំណាំ ឬធ្វើជំនួញរកស៊ី នឹងបានផលល្អ មានកំរៃ មានទ្រព្យសម្បត្តិ មាស  ប្រាក់ របស់មានតំលៃច្រើនចូលមកហូរហៀរ។

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    ឆ្នាំកុរ (ជ្រូកព្រៃ ពាំកែវ)

    • ធាតុទឹកកំពង់មាត់ច្រាំង (ទឹកទន្លេ) មានទឹកចិត្តស្រលាញ់ការងារ ធ្វើអ្វីៗ រមែង ងប់រហូត ជួបសេចក្តីសំរេច ចិត្តបុណ្យសន្ទរទាន
    • បើធ្វើរាជការនឹងឈានទៅមុខបានល្អ មានអ្នកឈឺឆ្អាល នឹងចាំជួយកិច្ចការងាររហូត
    • បើធ្វើស្រែចំការ ច្បារដំណាំ ឬធ្វើជំនួញជួញដូរ ពិតល្អណាស់ នឹងមានផលកំរ៉ៃបរិបូណ៏ដោយភោគទ្រព្យ ហូរហៀរ។

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។

    ប្រភព : សុរិយាគតិចិន (ឆុតបំផុត)

    ១០ឆ្នាំ មានម្តង ៧-៧-១៧ ថ្ងៃមហាអស្ចារ្យ មហាលាភ មហាសេរីមង្គល មានបារមីតេជះ នាំលាភនាំសំណាងដល់ឆ្នាំ ជូត​ ខាល ថោះ រោង មមី មមែ រកា ច កុរ!