ផ្សាយចេញ ៖ 12-Jul-2017 08:12 am   3 months ago

មនុស្ស​ភាគច្រើន​នៅតែ​ប្រើ​ថ្នាំបុរាណ​ចិន​ក្នុង​គោលបំណង​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​។

​ ​ប្រសិនបើ​អ្នក​យកចិត្តទុកដាក់​ធ្វើ​វិធី​នេះ វា​នឹង​ជួយ​អ្នក​គេង​លក់​ក្នុងពេល​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ​! ជួយស៊ែរចែកគ្នាដឹងផង!!!

 

 

អ្នក​គ្រាន់តែ​យក​សំបក​ក្រូចខ្វិច​ស្ងួត ប្រើ​ដើម្បី​ធ្វើ​តែ​ផឹក​ជាការ​ស្រេច​។ ដាក់​សំបក​ក្រូចខ្វិច​ពីរ​បី​ស្លាបព្រា​ដាក់​ក្នុង​ទឹក​ក្ដៅ​មួយ​ប៉ាន់ ហើយ​ទុកចោល​បួន​ប្រាំ​នាទី​។ ពិសារ​មុនពេល​ចូល​គេង ហើយ​វា​ក៏​អាចជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ដូចជា​៖

 

 

​ ​- ព្យាបាល​ជំងឺ​ក្រហាយ​ទ្រូង​

​ ​- កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ត្រ​រ៉ុល​

​ ​- ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​

​ ​- បង្ការ​ការ​រលាក​

​ ​- ប្រឆាំងនឹង​ជំងឺ​ស្បែក និង​ជំងឺ​រលាក​សន្លាក់​

​ ​- ព​ន្លឿ​ន​ឱ្យ​ឆាប់​ជា​របួស​ដាច់រយះ​

​ ​- ជំ​រុញឱ្យ​រាងកាយ​ស្រូបយក​ជីវជាតិ​ពី​ម្ហូបអាហារ​

​ ​- ទប់ស្កាត់​ជំងឺ​រ៉ាំរ៉ៃ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

 

​ ​- សម្បូរ​ទៅដោយ​ជាតិ​សរសៃ​

​ ​- ព្យាបាល​ដំបៅ​រលួយ​

​ ​- ជំរុញ​ដល់​ភ្នាស​កោសិកា​

​ ​- បណ្តេញ​ជាតិពុល​

​ ​- ជា​ថ្នាំ​បំបាត់​ឈឺចាប់​

​ ​- ជា​ថ្នាំ​ក្រពះ​

​ ​- កែរោគ​ចុក​ឆ្អល់​

​ ​- ជា​ថ្នាំ​ប៉ូវ​កម្លាំង​

​ ​- ពន្យារ​ភាព​ចាស់ និង​ជួយ​ដល់​សុខភាព​ស្បែក​

​ ​- ធ្វើឱ្យ​ស្បែក​នៅតែ​ក្មេង​ជាង​វ័យ​

​ ​- ជួយ​ដល់​សុខភាព​សក់​ជាពិសេស​អ្នកមាន​សក់​ស្ដើង​៕

ឈប់! កុំទាន់អាលបោះសំបកក្រូចចោល

មកមេីលអត្ថប្រយោជន៏សំបកក្រូចសិន

 

 

ផ្លែក្រូចមានអត្ថប្រយោជន៏ល្អសំរាប់សុខភាព ទាំងសាច់ និងទឹកក្រូចដែលជួយផ្តល់ថាមពល ប្រឆាំងភាពស្លេកស្លាំង ជំនួយដល់ការបំពេញមុខងារល្អនៃសរីរាង្គខាងក្នុង តែអ្វីដែលយេីងមេីលរំលងគឺ សំបកក្រូច ដែលគេយកធ្វេីដំណាប់ មានអ្វីទៀត ?

1.យកសំបកក្រូចទៅជូតលេីស្នាមប្រលាក់លេីគ្រឿងដែក គ្រឿងអលង្ការអ្នកនឹងឃេីញក្អែលនិងស្នាមប្រលាក់បាត់អស់ហេីយភ្លឺ។

2.បេីយកទៅជូតលេីគ្រឿងសង្ហារឹម ឈេី ធ្វេីអោយឈេីនោះមានពន្លឺភ្លឺជាមួយផ្នែកសសៃពណ៌សនៃសំបកក្រូច។

3.យកក្រូចជូតរឺច្របាច់ជាតិប្រេងlimoneneដែលមាននៅក្នុងសាច់សំបកក្រូចនៅកន្លែងដែលសត្វល្អិយឧស្សាហ៏ខាំដេីម្បីបន្តេញសត្វល្អិតទាំងនោះមិនអោយមកជិតបាន ដូចជាមូស ស្រមោច កន្លាត។

 

 

  1. ប្រេីសំបកក្រូចសំរាប់សំអាតអាកាសនិងក្លិន :ប្រសិនបេីក្នុងបន្ទប់រឺឡានអ្នកមានក្លិនសូមយកសំបកក្រូចញីអោយចេញក្លិនរួចយកទៅដាក់នៅក្នុងបន្ទប់រឺឡានដេីម្បីអោយសារធាតុប្រេងរបស់សំបកក្រូចអាចលាងសំអាតអាកាសនិងបំបាត់ក្លិនក្នុងទូ ថតតុជាដេីម។
  2. បេីសិនជាស្ករក្រហមឡេីងកករឹង លោកអ្នកអាចប្រេីសំបកក្រូចដាក់នៅក្នុងកែវស្ករទុកចោលប្រហែល1ម៉ោងដោយសារធាតុប្រេងនិងជួយធ្វេីអោយស្ករត្រលប់មកទន់វិញ។

6.សំរាប់សម្រស់:សំបកក្រូចជួយបំបាត់ស្នាមអុចខ្មៅលេីស្បែក យកសំបកក្រូចដាក់ក្នុងអេប៉ុងដុសស្បែកស្អាតនិងកំចាត់ក្អែលរួមទាំថក្លិនមិនល្អបានយ៉ាងសាកសិទ្ធ។

  1. បំបាត់ក្លិនក្នុងធុងសំរាម ដោយក្រាលសំបកក្រូចនៅបាតធុងមុនពេលដាក់សំរាមដេីម្បីអោយសំបកក្រូចកាត់ក្លិននិងមេរោគដែលមាននៅក្នុងសំរាម ។

8.អ្នកក៏អាចទទួលទានសំបកក្រូចផងដែរ នៅក្នុសំបកក្រូចមានប្រូតេអីុន1.5g សំបូរដោយវីតាមីនA Riboflavin និងPotassium ដែលមានផលល្អសំរាប់សុខភាព។

» វិធីជួយព្យាបាលបញ្ហាមុន តាមបែបធម្មជាតិ
មូលហេតុដែលបង្ករឲ្យមានមុន គឺដោយសារតែកម្រិតអរម៉ូន មានការកើនឡើង ដែលជាហេតុនាំឲ្យមានការកើនឡើងនៃការផលិតជាតិខ្លាញ់។
* វិធីជួយព្យាបាលគឺ៖
– យកផ្នែកខាងក្នុងនៃសំបកក្រូចឃ្វិច ឬក្រូចពោធិ៍សាត់ស្រស់ យកទៅលាបលើផ្ទៃមុខ ឬកន្លែងដែលមានកើតមុន។
– សូមរក្សាទុកសំបកក្រូចនៅលើមុនរហូតដល់អ្នក
មានអារម្មណ៍ថារមាស់ឆៀបៗទើបលាងជម្រះចេញ។
– ធ្វើបែបនេះដដែលៗប្រមាណជា ៣ទៅ៤ដង ក្នុងមួយថ្ងៃ។
– នេះជាវិធីព្យាបាលប្រសើរបំផុតសម្រាប់រោគមុន។ 

ប្រភព ៖ khempire