ផ្សាយចេញ ៖ 10-Jan-2017 01:46 pm   4 months ago

រាជធានីភ្នំពេញ : កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានចែកចាយតាមបណ្តាញអនឡាញ រវាងលោក លាវ ពិសិដ្ឋ ហៅ (អេនឌី) ជាមួយស្រីស្រស់ លីឡា ក្នុងឈុតលើគ្រែក្ដៅសាច់ដែលទើបថតចប់ថ្មីៗ ដែលច្រៀងដោយកញ្ញា លីនដា។ បទចម្រៀងស្នេហាមួយបទនេះ មានចំណងជើងថា “លក់ប៉ុន្មានចរិតព្រានហ្នឹង!” ដែលបទស៊េរីរឿងតពីបទ “ហួងហែងលើសហើយ” ។
អេនឌី ប្រាប់ថា នេះជាឈុតសិចស៊ីស្រើបស្រាលលើកដំបូងរបស់លោក សម្រាប់ដើមឆ្នាំ ២០១៧ ខណៈការថតរូបសិល្បៈកៀកកើយតួស្រីល្បីៗជាទម្លាប់របស់លោកកាលពី មុននោះទៀតសោត ក៏ខកខានយូរហើយដែរ។ “ខានយូរហើយរូបថត ដល់សម្ដែងឈុតបែបនេះទៀត រឹតតែកម្រ អីចឹងមិនដឹងម៉េចម៉ា បងប្អូនជួយឲ្យតម្លៃផង…!”។ តាមការបញ្ជាក់របស់ លាវ ពិសិដ្ឋ ឬ អេនឌី បទចម្រៀងរបស់តារាចម្រៀង លីនដា ខាងលើ បានថតចប់រួចរាល់ប្រមាណ១សប្ដាហ៍មុន និងគ្រោងចេញចរាចរណ៍លើទីផ្សារក្នុងខែមករា២០១៧នេះ ដែលដឹកនាំសម្ដែងដោយលោក លឹម គឹមទី ច្រៀងដោយកញ្ញា លីនដា៕

09-1-2017 09-1-2017-1 09-1-2017-2

ប្រភព :kntnews.com