ផ្សាយចេញ ៖ 10-Jan-2017 04:04 pm   4 months ago

បាត់ដំបង៖ សមត្ថកិច្ច ខេត្ដ បាត់ដំបង ដឹកនាំ ដោយ លោក ប៉ង់ ចាន់ សុ យុ ទ្ធារា នៅ រសៀល ថ្ងៃ ទី ១០ ខែ មករា ឆ្នាំ ២០១៧ នេះ បាន ចុះ បិទ ទីតាំង ខារ៉ាអូខេ មួយ កន្លែង យីហោ ដឺ សោ ន ហ្វា មីលី (The Sound Family KTV) បន្ទាប់ពី រកឃើញ ថា បាន ផ្តល់ ទីកន្លែង ប្រើប្រាស់ រក្សាទុក និង ជួញដូរ ដោយ ខុស ច្បាប់ នូវ សារធាតុ ញៀន ។    លោក ស៊ាន សុ ណាល់ នាយការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ដំបង បាន និយាយ អោយដឹងថា ៖ កាលពី ថ្ងៃ ទី ៩ ខែ មករា ឆ្នាំ ២០១៧ វេលា ម៉ោង ២៣-២០ នាទី កម្លាំង ការិយាល័យ ប្រឆាំង គ្រឿងញៀន បាន សហការ ជាមួយ កម្លាំង បង្ការ បង្ក្រាប រួម និង កម្លាំង អន្តរាគមន៍ ប្រឆាំង បទល្មើស នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ដំបង បាន ចុះ ប្រតិ ប ត្ត ការបង្ក្រាប ករណី ផ្តល់ ទីកន្លែង អោយ ប្រើប្រាស់ រក្សាទុក និង ជួញដូរ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ចំណុច ខារ៉ាអូខេ យីហោ ដឺ សោ ន ហ្វា មីលី ស្ថិតក្នុង ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ។   លោក និយាយ ទៀត ថា ៖ នៅក្នុង កិច្ចប្រតិបត្តិការ ខាងលើ នេះ ក្នុង បទល្មើស ជាក់ស្ដែង សមត្ថកិច្ច បាន ធ្វើ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦ នាក់   ទី ១ ឈ្មោះ ហេង យូ សុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិ ១៣ មករា សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ។   ទី ២ ឈ្មោះ ថៃ នរ ពិ ទូ ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ភូមិ អូរ ឬ ស្សី ២ ខណ្ឌ ប្រាំពីរ មករា រាជធានី ភ្នំពេញ ។   ទី ៣ ឈ្មោះ ភា ប៊ុនហេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ភូមិ ព្រែក ព្រះស្តេច សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ។   ទី ៤ ឈ្មោះ ហាប់ សុវត្ថិ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ក្រុង បាត់ដំបង ។   ទី ៥ ឈ្មោះ អោក រតនះ ប៉ុណ្ណិ កា ភេទ ស្រី អាយុ ២៧ ឆ្នាំ រស់នៅ សង្កាត់ បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។   ទី ៦ ឈ្មោះ ហ៊ុន ម៉ា ណេ ភេទ ស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅ បន្ទប់ ជួល ក្នុង ភូមិ រំចេក ៤ សង្កាត់រ ត នះ ក្រុង បាត់ដំបង ។   វត្ថុតាង ដកហូត បាន រួម មាន ៖  – ថ្នាញៀន ប្រភេទ កេតា មីន (KETAMINE ខេ ) ចំនួន ៣ ថង់ ទម្ងន់ ០,៨៨ ក្រាម  – ឧបករណ៍ ( ពុម្ភ ) សំរាប់ កែច្នៃ ថ្នាំញៀន អុិច ស្តាសុ ី ចំនួន ២  – ថ្នាំ អំពូល Diazepam ចំនួន ២ អំពូល  – ថ្នាំ គ្រាប់ ZEPAM ចំនួន ១៦ បន្ទះ  – និង សម្ភា រះ វិច ខ្ចប់ ថ្នាំញៀន មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ ពាក់ព័ន្ធ ខាងលើ រួម និង វត្ថុតាង ត្រូវបាន ការិយាល័យ ជំនាញ កំពុង រៀបចំ សំណុំរឿង បញ្ជូន ទៅ តុលាការ ចំណែក ទីតាំង ផ្តល់ កន្លែង អោយ ប្រើប្រាស់ រក្សាទុក និង ជួញដូរ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ត្រូវ បាន បិទទ្វារ នៅ រសៀល ថ្ងៃ ទី ១០ ខែ មករា ឆ្នាំ ២០១៧ នេះ ។


ប្រភព: akt-news