ផ្សាយចេញ ៖ 29-Oct-2016 07:20 am   4 months ago

ឮចង់ទទូលបានស្បែកមុខទន់រលោងស្រស់ស្រាយ ភ្លឺថ្លាស្អាតផូរផង់ គួរជាទីចាប់អារម្មណ៏ពីអ្នកផង ទាំងពួងនោះ អ្នកគួរតែព្យាយាមក្នុងការថែរក្សាសម្រស់ ដោយប្រើម៉ាសបិទមុខតាមបែប ធម្មជាតិទាំង៥ប្រភេទ។ ដោយចំណាយពេលតែ ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៏។

c1e9d4b4367746007de71509adcc2821ff74205b

១ ម៉ាសល្ហុង

ម៉ាសផ្សំពីល្ហុង ជាមួយទឹកឃ្មុំអាចជួយ ការពារ និង ព្យាបាល សភាពស្បែកដែលរងការប៉ះពាល់ពីកំដៅថ្ងៃ និង ការរលាករោលជាដើម។ ជាមួយគ្នានេះដែរម៉ាសប្រភេទនេះអាចជួយបំបាត់មុន និង ស្នាមជ្រីវជ្រួញលើស្បែកផងដែរ។

២ ម៉ាសម្នាស់

ម៉ាសដែលបានមកពីទឹកម្នាស់ស្រស់ មានប្រសិទ្ធភាពចំពេាះស្បែកមុខ ដែលសំម្បូរខ្លាញ់ជាង ស្បែកមុខធម្មតា។ លាបម៉ាសនេះនៅលើផ្ទៃមុខ ទុកចោលប្រហែល១៥ នាទី សឹមលៀងចេញ។ ម៉ាសនេះជួយកាត់បន្ថយជាតិខ្លាញ់ ស្នាមអុជខ្មៅ និង កាត់បន្ថយ ស្នាមជ្រីវជ្រួញលើស្បែក។ បើស្បែកមុខរបស់អ្នក ស្ដើង អ្នកគួរប្រើម៉ាសប្រភេទនេះ។

៣ ម៉ាសឪឡឹក

យកឪឡឹកមក កិនចូលគ្នាជាមួយ ត្រសក់ខ្ចី ហើយយកមកបំពោកលើ ផ្ទៃមុខ ទុកចោលប្រហែល២០នាទី ទើបធ្វើការលៀងមុខចេញ។ ម៉ាសប្រភេទនេះសាកសម្យជាមួយស្បែកមុខស្ងួត វាជួយបន្ថែម សំនើម ដល់ស្បែក។

៤ ម៉ាសចំរុះ

ប៉េងប៉ោះ ក្រូចឆ្មារ ត្រសក់ និង ឪឡឹក ចម្រាញ់យកតែទេក(មួយមុខ១ស្លាបព្រា) យកមកកូរចូលគ្នាអាោយក្លាយជាល្បាយស្មើរសាច់។ យកសំឡីមកជ្រលួក ហើយជូតអោយពេញផ្ទៃមុខ ទុកចោលរហូតស្ងូត ចាំលាងសម្អាតចេញ។ វាជួយអោយស្បែកតឹងណែនល្អ និង រន្ធញើស់ជិតល្អ។

៥ ម៉ាស់ត្រសក់ស្រូវ

យកត្រសក់ទុំមកលាយជាមួយទឹកឃ្មុំ រួចបំពោកនៅលើផ្ទៃមុខ។ ទុកចោល១៥ទៅ២០ នាទី សឹមសម្អាតចេញុ។