ផ្សាយចេញ ៖ 30-Oct-2016 06:22 am   4 months ago

ពេលមានផ្ទៃពោះ វាបានធ្វើឱ្យអ្នកជួបនឹងភាពតានតឹង មួម៉ៅច្រើន។ ក្រោយពេលសម្រាលរួច ខ្លួនប្រាណរបស់អ្នកមានការប្រែប្រួលច្រើន។ ការមើលថែកូនតូចនៅផ្ទះ និងសង្ងំព្យាបាលខ្លួនក្រោយពេលឆ្លងទន្លេ ជាកិច្ចការមួយដ៏មមាញឹកបំផុតរបស់ម្តាយ។ ការបានម៉ាស្សាខ្លួនប្រាណ ក្រោយពេលសម្រាលកូនរួច ពិតជាអាចជួយបំបាត់ភាពតានតឹងរបស់ម្តាយ។ខាងក្រោមនេះជាអត្ថប្រយោជន៍ ៥យ៉ាងបានពីការម៉ាស្សាខ្លួនប្រាណក្រោយពេលកើតកូនរួច៖
ជួយសម្រួលដល់អារម្មណ៍ និងរាងកាយ៖ បន្ទាប់ពីកើតកូនរួច រាងកាយរបស់អ្នកត្រូវអស់កម្លាំង។ ការម៉ាស្សាអាចជួយពង្រឹងអារម្មណ៍ និងខ្លួនប្រាណរបស់អ្នក។ ហើយការម៉ាស្សាក៏អាចជួយកាត់បន្ថយការឈឺចាប់ និងតានតឹង។ ការម៉ាស្សាធ្វើឱ្យអ្នកងងុយគេង ចង់សម្រាក បន្ទាប់ពីពពោះអស់រយៈពេលជាង ៩ខែរួច។
ជួយដល់ការផលិតទឹកដោះឱ្យកូនបៅ៖អ្នកម្តាយត្រូវការសម្រាក និងមានអារម្មណ៍រីករាយជានិច្ច ដើម្បីជម្រុញដល់ការផលិតទឹកដោះឱ្យបានច្រើន។ ការម៉ាស្សាជួយដល់ការបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន ជួយដល់ការផលិតទឹកដោះ។
ជួយបំបាត់ស្នាមសង្វារ៖តាំងពីបុរាណកាលមក ប្រេងត្រូវបានគេប្រើសម្រាប់ថែរក្សាស្បែក។ បន្ទាប់ពីសម្រាលកូនរួច ខ្លួនប្រាណអ្នកបន្សល់ទុកនូវស្នាមសង្វារ ហើយការប្រើប្រេង ក្នុងពេលម៉ាស្សាខ្លួន អាចជួយបំបាត់ស្នាមសង្វារនេះបាន។
ជួយកម្ចាត់ខ្លាញ់ក្បាលពោះ៖ម៉ាស្សាអាចជួយបង្កើនលំហូរឈាម និងជួយរឹតបន្តឹងស្បែក។ អ្នកនឹងមានក្បាលពោះ ក្រោយសម្រាលកូនរួច។ ការទទួលបានការម៉ាស្សាពីអ្នកជំនាញអាចជួយឱ្យក្បាលពោះស្រកបន្តិចម្តងៗត្រលប់ទៅដូចដើមវិញ និងជួយរឹតបន្តឹងក្បាលពោះដែលយារធ្លាក់។
ជួយព្យាបាលជំងឺបាក់ទឹកចិត្ត៖ម្តាយភាគច្រើនប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនរួច។ ការម៉ាស្សាខ្លួនប្រាណក៏អាចជួយព្យាបាលជំងឺបាក់ទឹកចិត្ត ភាពធុញថប់អារម្មណ៍របស់ម្តាយបានដែរ៕ប្រភព៖ mungkulkar
gy