ផ្សាយចេញ ៖ 30-Oct-2016 08:38 am   12 months ago

ការថែរក្សាសុដន់ជារឿងដ៍សំខាន់សំរាប់ស្រ្តីគ្រប់រូប ជាពិសេសការថែរក្សាសុដន់មុន និង ក្រោយពេល សំរាលបុត្រ។ ចំពោះស្រ្តីដែលមិនបានថែរក្សា ឬធ្វើអនាម័យអោយបានល្អ បណ្តាលអោយកើតបញ្ហាផ្សេងៗ មិនចេះចប់មិនចេះហើយ។ ជាពសេសបណ្ដាលអោយមានបណ្ហា ពេលបំបៅកូនទៀតផង។

breast-implants-lift-recovery

ការថែរក្សាសុដន់មុនពេលសំរាលបុត្រ

វាជារឿងមួយសំខាន់ណាស់សំរាប់ស្រ្តីគ្រប់រូប។ ស្រ្តីមានផ្ទៃពោះគួរលាងសម្អាតសុដន់ជាប្រចាំ ដើម្បីអោយទឹកដោះចេញបានល្អក្រោយពេលសំរាលបុត្រ និង មិនមានមេរោគឆ្លងទៅកូន។ នៅពេលជិតគ្រប់ខែ សុដន់និងចេញទឹកពណ៍ស ពីក្បាលសុដន់ ដែល ហៅថាទឹកដោះដំបូង។ ដូច្នេះ ស្រ្តីគួរសំម្អាតចុងសុដន់អោយបានស្អាត។ ដើម្បីការពារឆ្លងមេរោគផ្សេងៗ។ វិធីលាងសម្អាត អោយបានស្អាត គឺត្រូវដុះលាង ចុងសុដន់ថ្នមៗ កុំអោយមានដីនៅក្នុង ចុងសុដន់ រឺមេរោគផ្សេងៗដែលនៅតោងជាប់និង ចុងសុដន់។ តែមិនត្រូវទាញចុងសុដន់អោយវែងនោះទេ។ ពីព្រោះវាមិនមានប្រសិទភាពដូចក្រោយពេលសំរាលបុត្រនោះទេ។

ការថែរក្សាសុដន់ក្រោយពេលសំរាលបុត្រ

ស្រ្តីគួរប្ដុរចរិយាមុនពេលបំបៅដោះកូន ដោយលាងសម្អាតសុដន់ដោយប្រើកន្សែងជ្រលួកទឹកក្ដៅល្មម មកជួតសម្អាតនៅលើសុដន់ និង ចុង សុដន់អោយបានស្អាតល្អ ព្រមទាំងលាងសម្អាតដៃអោយបានស្អាតផងដែរ។ អ្នកត្រូវទុកសុដន់អោយបានស្ងួតសិន ចាំអោយកូន បៅ។ បើសិនក្បាលសុដន់អ្នកខ្លី រឺ លឹប រឺ ហៅថា ក្បាលសុដន់ខ្វាក់ ពេលសំអាត អ្នកត្រូវទាញចុងសុដន់ ដោយប្រើដៃថ្នមៗ ជាប្រចៃ ដើម្បីអោយសុដន់មានក្បាលវែង និង កូនងាយស្រយលបៅ។

សារះប្រយោជន៏នៃការថែរក្សាសុដន់

សុដន់មានអនាម័យ ធ្វើអោយសុខភាពមាតា និង បុត្រមានភាពល្អប្រសើរអាចជៀសវាងជំងឺផ្សេងៗ។ ហើយបើសិនសុដន់មិនស្អាតល្អ អាចបង្កអោយមានជ្រាំងក្នុងមាត់ទារក រឺ ធ្វើអោយទារកក្ដៅខ្លួន និង អាចបណ្ដាលអោយមានជំងឺរលាកផ្លូវដង្ហើមទៀតផង។