ផ្សាយចេញ ៖ 10-Nov-2016 09:31 am   7 months ago

លោក Nott Akanat ដែលជាពិធីកររូបសង្ហារល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍មួយក្នុងប្រទេសថៃ មានរឿងអាស្រូវធំបំផុតក្នុងជីវិត គឺវៃបុរសម្នាក់រហូតបាក់ក្តោងច្រមុះ និង ជាំភ្នែក ព្រោះខឹងគេជិះម៉ូតូបុកបែកស្តុបរថយន្តទំនើប Mini Cooper របស់ខ្លួន។ បើតាមប្រភពសារព័ត៌មានថៃល្បីៗជាច្រើន បានអោយដឹងថា ពេលនេះលោក Nott Akanat ត្រូវបានស្ថានីយទូរទស្សន៍ដែលលោក បំពេញការសព្វថ្ងៃ បញ្ឈប់ការងារទាំងស្រុង ដោយសារតែស្អុយឈ្មោះខ្លាំង ខ្លាចប៉ះពាល់ដល់កម្មវិធី របស់ខ្លួន។