ផ្សាយចេញ ៖ 01-Jan-2017 01:36 pm   9 months ago

តើ អ្នកទាំងអស់គ្នាមាន ដឹង ពី វិធី សម្អាត ទ្វាមាសដោយខ្លួន ហើយ ឬ នៅ? ទ្វារមាសដែលមាន សុខភាព ល្អគឺមាន អាស៊ីត ធម្មជាតិ
ហើយមាន ផ្ទុក បរិមាណ ដ៏សម្បូរបែបនៃពួក បាក់ តេរីមាន ប្រយោជន៍។ បាក់ តេរីទាំងនេះអាច ជួយ ក្នុងការ ទប់ស្កាត់ការ ឆ្លង មេរោគ និង រក្សាកម្រិត PH របស់ទ្វា មាសឲ្យ នៅ ធម្មតា។
មាន ស្ត្រី ជា ច្រើន ណាស់ ដែល មិន ទាន់ ដឹង ពី គន្លឹះ ក្នុង ការ សម្អាត ទ្វាមាស តាម បែប ធម្មជាតិ។ ប្រសិន បើ មាន ការ ជ្រៀត ជ្រែក ដោយលក្ខខណ្ឌ ណា មួយ ទៅ លើ ទ្វាមាស អ្នក អាច ប្រឈម មុខ នឹង ការ រលាក
ឬ ឆ្លង មេរោគ។ បញ្ហា នេះ អ្នក គួរតែ ទៅរក អ្នក ជំនាញ ដើម្បី ធ្វើ ការ ព្យាបាល ជាបន្ទាន់។ ដូច្នេះ ដើម្បីរក្សាទ្វារ មាសឲ្យ មានសុខភាពល្អ និង ស្អាត អ្នក អាច អនុវត្ត តាម គន្លឹះ មួយ ចំនួនដូចខាង ក្រោម។
ការ លាង សម្អាត ទ្វារមាស
នៅពេល ដែល អ្នក លាង សម្អាត ទ្វាមាស អ្នក ត្រូវប្រាដក ថា បាន លាង ពី ខាងមុខទៅ ក្រោយ នឹង មិន ត្រូវលាង បញ្ច្រាស់ មក វិញ ឡើយ។ នេះ ជា មូលដ្ឋាន ដែល អាច ជួយ រក្សា និងការពារ ទ្វារមាស ឲ្យ មាន សុខភាពល្អ។

បន្ទាប់ពីការ រួម ភេទ
បន្ទាប់ពីការ រួម ភេទ ជា ការចាំ បាច់ ដែល អ្នក ត្រូវ លាង តំបន់ ពិសេស របស់ខ្លួន។ គន្លឹះ មួយ នេះ នឹង អាចជួយ ឲ្យអ្នក ឃ្លាត ឆ្ងាយ ពី មេរោគ ផ្សេងៗ។

girl-and-boy

 

ការប្រើប្រាស់ ក្រដាសបង្គន់
ដើម្បី រក្សា ទ្វារមាស ឲ្យមាន សុខភាព ល្អ និងស្អាត គ្រប់ ពេល យក ល្អ ប្រើបង្គន់ ឬ ក្រដាស់ ទន់ៗ ដែល មាន ការ វេជ្ជខ្ចប់ ត្រឹម ត្រូវ បន្ទាប់ពី បទ ជើង តូច រួច។ កុំប្រើប្រាស់ ដែល ដាក់ ចោល ក្នុង បង្គន់ ព្រោះវា អាច ឆ្លង មេរោគ។

tissue

 

ផ្លាស់ប្តូរ សំឡីអនាម័យ
រឿង ដែល សំខាន់ អ្នក ត្រូវ ផ្លាស់ ប្តូរ សំឡី អនាម័យ ចេញ យ៉ាង ហោចណាស់ ៤ ម៉ោង ម្តង។ ធ្វើ បែប នេះទើប អាច ជួយ ឲ្យ ទ្វារមាស របស់ អ្នកមាន សុខភាព ល្អ និង ស្អាត គ្មានការរំខាន ពី បាក់ តេរីចង្រៃ។
កត្តាចាំ បាច់ គឺកាត់ រោម ចេញ
ការកាត់ រោម ដែល ដាច់ ជាប់ នឹង ទ្វាមាស ចេញ អាចជួយ រក្សាឲ្យវា មាន សុខភាព ល្អ និង ស្អាត ជានិច្ច។ គន្លឹះ នេះ នឹង ជួយ កាត់ បន្ថយ ការ ប្រមូលផ្តុំ នៃញើស ដែល អាចធ្វើ ឲ្យទ្វាមាស មាន ក្លិន អាក្រក់។

1

 

លាង សម្អាត ដោយ ប្រើ ទឹក ក្តៅឧណ្ឌៗ
នៅពេល ដែល អ្នក លាង សម្អាតទ្វាមាសជារៀង រាល់ថ្ងៃ អ្នក ត្រូវ ប្រើប្រាស់ ទឹក ក្តៅ ឧណ្ឌៗ។ ការ ប្រើ ទឹក ក្តៅ ឧណ្ឌៗ និង សំលាប់ បាក់តេរី ផ្សេងៗចេញ ពី តំបន់ ទ្វាមាស។

girl-shower

 

ផ្លាស់ ប្តូរ ខោក្នុងពីរដង ក្នុង មួយថ្ងៃ
នៅពេល ដែល អ្នក ផ្លាស់ប្តូរ ខោ ក្នុង ពីរ ដង ក្នុង ពីរដង ក្នុងមួយ ថ្ងៃ ទ្វាមាស របស់ អ្នក នឹង មានសុខភាពល្អ និង គ្មាន ក្លិន អាក្រក់។ ការ ផ្លាស់ ប្តូរ ខោក្នុង រ ជា រៀងប្រចាំ គឺជា ជម្រើស ដ៏ល្អ បំផុត។

h6-1

 

ប្រភេទ សាច់ ក្រណាត់ នៃខោក្នុង
ទោះបីជា អ្នក ធ្វើ ការ ផ្លាស់ ប្តូរ ខោក្នុង បាន ទៀង ទាត់ ក៏ដោយ អ្នក មិន គួរ ជ្រើសយក ក្រណាត់ ដែលរឹង ឬ ក្រណាត់ សាឡែន នៅ ក្នុង រដូវក្តៅ ឡើយ។ ស្លៀក ខោ កប្បាស គឺជា វិធី ដ៏ ល្អ បំផុត ដើម្បីរក្សា ទ្វាមាស ឲ្យ ស្អាត ជានិច្ច។

upderware

 

កុំភ្លេច នោម បន្ទាប់ពីរួម ភេទ
នៅពេល ដែល អ្នករួម ភេទ បាក់តេរី មួយ ចំនួន អាចឆ្លៀត ឱកាស ជ្រៀត ចូល ទៅ ដល់ ប្លោក នោម របស់ អ្នក។ យក ល្អ ក្រោយ ពេល រួម ភេទ គួរតែនោម ដើម្បី បញ្ចូន បាត់តេរី ចេញ តាម ទ្វាមាស មក វិញ។

girl-and-boy2

 

មិន ត្រូវ ទុក ឲ្យ ទ្វាមាស សើម
បន្ទាប់ពីអ្នកចូល បង្គន់ អ្នកត្រូវ ជូត តំបន់ ពិសេស ឲ្យ ស្ងួត ។ ការ ទុក វា ឲ្យសើម អាច នឹង ឆ្លង មេរោគ នាំ ឲ្យមាន កំណើន នៃផ្សិត កើត ឡើង។

girl2

 

ធ្វើ លំហាត់ ប្រាណ ទ្វាមាស
ការ ធ្វើ លំហាត់ប្រាណ ទ្វាមាស ក៏ អាចជួយរក្សា ឲ្យវា មាន សុខភាព ល្អ ផងដែរ។ នេះ ជា កត្តាមួយ ដែល ជួយ ឲ្យ ប្រសើរ ឡើង នូវ ជីវិត ផ្លូវ ភេទ ។ ដូច្នេះ សូម ប្រើយុទ្ធិសាស្ត្រមួយ នេះ ដើម្បី ជួយ ឲ្យ ទ្វាមាស មាន សុខភាព ល្អ និង ស្អាត។

exersice

 

ប្រើស្រោម អនាម័យ
គន្លឹះ ដ៏ ល្អ បំផុត ដើម្បី រក្សា ទ្វាមាសឲ្យបាន ស្អាត និងមានសុខភាពល្អ អ្នក ត្រូវប្រើ ស្រោម អនាម័យ។ វា អាចជួយ រក្សាកម្រិត PH របស់ ទ្វាមាស ហើយ អាច ជួយ ឲ្យ បាត់តេរីមាន ប្រយោជន៍ រស់ នៅ ទីនេះបានដែរ។

sroum

 

បរិភោគអាហារ
ទឹក ម្នាស់ ត្រូវបាន គេ ស្គាល់ ថា អាចជួយ ឲ្យ ប្រើ សើរឡើង នូវក្លិន របស់ ទឹក រំអិល ដែលហូរចេញ តាម ទ្វាមាស។ ចំណែក ឯការ ប្រើប្រាស់ខ្ទឹម ស ក៏អាចជួយ ឲ្យ សម្អាត ទ្វារមាស របស់ អ្នក តាម បែប ធម្មជាតិ ផងដែរ។

h12

 

ជៀសវាង ប្រើទឹកក្រអូប
នៅពេល ដែលអ្នក លាង សម្អាត ទ្វាមាស សូម ជៀសឲ្យ ឆ្ងាយពីទឹក ក្រអូប ។ ការ ធ្វើ បែបនេះ អាចបណ្តោល ឲ្យ រលាក ហើយ បង្ក ឲ្យ ស្បែក នៅតំបន់នេះ មាន បញ្ហា ផ្សេងៗ។

h13

 

កុំ ប្រើប្រាស់ ផលិតផលដែល សម្រាប់ សម្អាត រាងកាយ
កុំធ្វើ ឲ្យមាន កំហុស នៅពេល ដែល លាង សម្អាត ទ្វាមាសរបស់ អ្នក។ ចូរប្រើ ប្រាស់ សាប៊ូទន់ ៗ មក ជំនួសវិញ៕

h14

 

ប្រភព៖cambtv