ផ្សាយចេញ ៖ 20-Mar-2017 03:40 pm   6 months ago

-អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

#ព្យាបាលធ្លាក់សរ៉ាំរៃ
យកឫសដើមគ្រាប់បែក ឬគេហៅដើមគ្រាប់ផ្ទុះ ហាលក្នុងម្លប់ឲ្យស្ងួត រួចយកចំនួន១ដៃធំដាំជាមួយទឹក១លីត្រ ដាំឲ្យពុះរយៈពេល១០នាទី យកមកហូបធម្មតារាល់ពេលជំនួសទឹកធម្មតា។
ក្រោយហូបបាន១ខែអ្នកនឹងទទួលបានផលល្អ។

#ព្យាបាលរលាកពោះវៀនរ៉ាំរៃ
យកដើមវា ហាលអោយស្ងួតដោយខ្យល់មិនអោយត្រូវ
កំដៅថ្ងៃទេ ហើយកថ្នាំដែលហាលស្ងួតមួយដៃធំដាំជាមួយ
ទឹកមួយលីត្រ ដាំអោយពុះរយៈពេល១០នាទី យកមកហូបធម្មតា
រាល់ពេលជំនួសទឹកធម្មតា រយៈពេល១ខែឡើងនឹងបានផលធូរស្បើយ។

ថ្នាំនេះមិនប៉ះពាល់សុខភាពទេ ទទួលបានលទ្ធផលជាក់ស្តែងពីក្មួយស្រី Sok Njong ដែលគាត់បានផលល្អប្រាប់មកផេករបស់ខ្ញុំ។

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព: khmernews